បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋ​ញូសៅវ៉េល​មាន​​ការ​ព្រួយ​បារម្ភខ្លាំង​ពី​ស្ថាន​ភាព​បច្ចុប្បន្ន ខណៈ​នគរបាល​នឹង​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ល្មើស

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១។

NSW Police and Detectives at the scene in Dulwich Hill, following a fatal stabbing in Marrickville, Sydney, Friday, August 13, 2021. A police operation is underway after a man was stabbed to death at Marrickville. (AAP Image/Dan Himbrechts) NO ARCHIVING

NSW Police Force have an increased presence across Greater Sydney, backed up by 500 additional Australian Defence Force personnel from 16 August. Source: AAP Image/Dan Himbrechts

  • ការ​កើន​ឡើង​ករណី​យ៉ាង​ច្រើន​នៅ​រដ្ឋ​ញូសៅវ៉េល
  • ទីតាំង​ដែល​អ្នក​វិជ្ជមាន​កូវីដ-19 បាន​ទៅ​កាន់​មាន​ការ​កើន​ឡើង​លើស 450 ទីតាំងនៅ​ក្រុង​ម៉ែលប៊ិន
  • រដ្ឋ​ឃ្វីន​ឡែន​ គ្មាន​ករណី​ណា​មួយ​មាន​លទ្ធភាព​ចម្លង​ក្នុង​សហគមន៍​ទេ
  • មាន​ករណី​សកម្ម​ចំនួន 7 នៅ​ រដ្ឋ​ធានី​ខេន​បេរ៉ា

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ករណី​ឆ្លង​ថ្មីចំនួន 466 និង​មាន​ស្លាប់​បួន​ករណី។ យ៉ាង​ហោច​ណាស់​មាន 68ករណី​អាច​មាន​លទ្ធភាព​ចម្លង​ក្នុង​សហគមន៍​ក្នុង​ចំណោម​ករណី​ទាំង​អស់​។

ចាប់​ពី​ថ្ងៃ​ចន្ទ​ ទី 16 សីហា​នេះ​ទៅ​នឹង​មាន​បុគ្គលិក​ទាហាន 500នាក់​បន្ថែម​ទៀត​​ធ្វើ​ការ​ជាមួយនគរ​បាល​រដ្ឋ​ញូ​សៅវ៉េល​ដើម្បីធ្វើ​ប្រតិបត្តិការ និង​ធានា​ថា​ពលរដ្ឋ​គោរព​តាម​ការ​ណែនាំ ដើម្បី​ពង្រឹង​ការ​ដាក់​កំហិត​កាន់​តែ​តឹង​តែង​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​អភិបាល​រដ្ឋ​លោកស្រី Gladys Berejiklian។

ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​ចាក​ចេញ​ពី​ទំបន់ Greater Sydney ត្រូវ​តែ ដាក់​ពាក់​សុំ​ការ​អនុញ្ញាត។ ការ​ដាក់​កំហិត​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​រង្វង់ 10គម នឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​ 5គម វិញ​សម្រាប់​ពលរដ្ឋ​នៅ​តំបន់ Greater Sydney ទាំង​អស់។

ចាប់​ពីថ្ងៃ​ចន្ទ 16 សីហា​ខាង​មុខ​នេះពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​រស់​នៅ រដ្ឋាភិបាល​ថ្នាក់​តំបន់​ទាំង 12 ដែល​មាន​ការ​ព្រួយបារម្ភ អាច​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ហាត់​ប្រាណ និង​មើល​កូនៗ​តែ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេងៗ​ទេ។ ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​តែ​ឯង​ត្រូវ​តែ​ចុះ​ឈ្មោះ "​ដៃ​គូ​ជិត​ស្និទ្ធ​មួយរូប" របស់​គេ​តាម​គេហ​ទំព័រ nsw.gov.au

ការ​ផាក​ពិន័យ​លើ​អ្នក​រំលោភ​លើ​បទ​បញ្ជា​សុខាភិបាល​សាធារណៈ​ត្រូវ​បាន​បង្កើន​ដល់  $5,000។ 

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការឆ្លង​ថ្មីចំនួន 21ករណី ដែល​ក្នុង​នោះ​បីករណី​មិន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​មុនៗ​ទេ ហើយ​ 10ករណី​ស្ថិត​នៅក្នុង​សហគមន៍​ និង​មាន​លទ្ធភាព​ចម្លង​ទៅអ្នក​ផ្សេង។ 

មណ្ឌល​លក់​ទំនិញ Chadstone នៅ​ទីក្រុង​ម៉ែលប៊ិនត្រូវ​បាន​ប្រកាស​ថា​ជាទីតាំង​ដែល​អ្នក​វិជ្ជមាន​បាន​ទៅកាន់។ មក​ទល់​ពេល​នេះ​មាន​ទីតាំង​ជាង 450 ទីតាំង​ហើយ ដែល​មាន​អ្នក​មាន​មេរោគ​បាន​ទៅកាន់​នៅក្រុង​ម៉ែលប៊ិន រួម​មាន​មណ្ឌល​លក់​ទំនិញ Highpoint និង​អគារ​ស្នាក់​នៅ​ធំៗ​មួយចំនួន។

ស្វែងរកនៅទីនេះសម្រាប់បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់វ៉ាក់សាំង

រយៈពេល 24ម៉ោងចុងក្រោយនៅទូទាំងអូស្ត្រាលី
  • រដ្ឋ​ឃ្វីន​ឡែន​ការ​ឆ្លង​ថ្មីចំនួន 6ករណីជាប់ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ការ​ចម្លង​ពីមុន​នឹង​បាន​ធ្វើ​ចត្តាឡីស័ក​អំឡុង​ពេល​មាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង
  • រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មីមួយករណី ដែល​ធ្វើ​ឲ្យ​ករណី​សកម្ម​ក្នុង​រដ្ឋ​នេះ​កើន​ឡើង​ដល់ 7ករណី។​

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


1 min read

Published

Updated

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now