ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- បំណែកវីរុសកូរ៉ូណាត្រូវបានរកឃើញនៅតំបន់ឆ្នេរពាក់កណ្តាលទិសខាងជើងក្នុងរដ្ឋញូសៅវែល។
- មានការបន្ធូរបន្ថយនៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ លើកលែងតែតំបន់ Shepparton។
- ACT ជំរុញឲ្យសិស្សថ្នាក់ទី១២ ធ្វើការកក់កន្លែងចាក់វ៉ាក់សាំងរបស់ពួកគេតាមទូរស័ព្ទ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៤៨០ករណី និងស្លាប់ ៩នាក់។ ក្នុងចំណោមអ្នកស្លាប់៩នាក់នោះ ៧នាក់មិនបានចាក់វ៉ាក់សាំងទេ។
បំណែកនៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងតំបន់ Bonny hills ខណៈដែល តំបន់ Glebe, Waterloo, Redfern, និង Marrickville ក៏ត្រូវបានលើកឡើងមកផងដែរ ដោយសារតែមានការកើនឡើងនៃចំនួនករណីឆ្លង។ ក្រសួងសុខាភិបាលរដ្ឋញូសៅវែលជំរុញឲ្យប្រជាជននៅក្នុងតំបន់ទាំងនោះទៅចាក់វ៉ាក់សាំង។
អភិបាលរដ្ឋ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា ៧៥%នៃប្រជាជនឥឡូវនេះបានចាក់វ៉ាក់សាំងដូស្តដំបូងរបស់ពួកគេរួចហើយ ខណៈដែល ៤៥%ចាក់បាន២ដូស្តរួចហើយ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២២១ករណី ដែលក្នុងនោះ មានតែ ៩៨ករណីប៉ុណ្ណោះ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗដែលគេបានដឹងរួចទៅហើយ។
ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៩ ខែកញ្ញាទៅ ការបិទខ្ទប់នឹងត្រូវបញ្ចប់នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ លើកលែងតែតំបន់ Greater Shepparton ហើយហេតុផល៥យ៉ាងក្នុងការចាកចេញពីផ្ទះនឹងមិនត្រូវបានអនុវត្តទៀតទេ។
មានការណាត់ជួបសម្រាប់ចាក់វ៉ាក់សាំង AstraZeneca នៅសល់ជាង១០,០០០ កន្លែង ដែលអាចកក់ទុកបាននៅសប្តាហ៍ក្រោយនេះ។ ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២០ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ១១ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
មានការជំរុញឲ្យសិស្សថ្នាក់ទី១២ កក់ទុកកន្លែងចាក់វ៉ាក់សាំងជាអាទិភាពនៅមុនថ្ងៃទី ១៧ ខែកញ្ញា នៅ គ្លីនីកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំមួយនៅ AISArena តាមរយៈការទូរស័ព្ទទៅលេខ 02 5124 7700។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋាភិបាលសហព័ន្ធបានប្រកាសលិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) សម្រាប់ការធ្វើដំណើរអន្តរជាតិចាប់ពីខែតុលាទៅ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លាស់ថា តើព្រំដែនប្រទេសអូស្រ្តាលីនឹងបើកឡើងវិញនៅពេលណានោះទេ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

