បច្ចុប្បន្នភាព​កូវិដ​-19 ប្រចាំ​ថ្ងៃ 28 ធ្នូ 2021

រដ្ឋញូសៅវ៉េលបានកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់បុគ្គលិកសុខាភិបាល ដែលបច្ចុប្បន្ននេះគេអាចត្រឡប់មកធ្វើការវិញបន្ទាប់ពីបានធ្វើចត្តាឡីស័ក 7ថ្ងៃ ជំនួសឲ្យការធ្វើចត្តាឡីស័ក14ថ្ងៃពេញ។ មន្ទីរពេទ្យ St Vincent's នៃរដ្ឋញូសៅវ៉េលបានសារភាពពីកំហុសរបស់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ ដោយគេបានរកឃើញកាលពីថ្ងៃចន្ទនេះថា មន្ទីរពេទ្យនេះបានរាយការណ៍ដល់អ្នកទៅធ្វើតេស្តជិត 1000នាក់ថាគ្មានឆ្លងមេរោគ តែតាមការពិតលទ្ធផលនៃការធ្វើតេស្តមិនទាន់ចេញនៅឡើយ។

Members of the public queue for Covid19 PCR tests at a clinic at Bondi Beach in Sydney, Monday, December 27, 2021. A spiralling outbreak of COVID-19 is swamping contact tracers, overwhelming testing sites and affecting flight schedules as authorities rein

Members of the public queue for Covid19 PCR tests at a clinic at Bondi Beach in Sydney, Monday, December 27, 2021. Source: AAP Image/Mick Tsikas

លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ឃ្វីន​ឡែន​បណ្តាល​ឲ្យ​មាន​មនុស្ស​កក​កុញ​ជាច្រើន​នៅ​រដ្ឋ​ញូសៅវ៉េល​តំរង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​ម៉ាស៊ីន​ធំ PCR។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​លោក Brad Hazzard ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​រដ្ឋ​ឃ្វីន​ឡែន​ថា​ជា​ “ការ​ធ្វើ​ទេសចរណ៍​ដោយ​ធ្វើ​តេស្ត​រក​មេរោគ”។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រដ្ឋ​ឃ្វីន​ឡែន​លោកស្រី Yvette D’Ath បាន​ប្រកាស​ថា​រដ្ឋ​ឃ្វីន​ឡែន​នឹង​លុប​ចោល​ការ​ធ្វើ​តេស្ត​ថ្ងៃទី​ប្រាំ​សម្រាប់​អ្នក​ដំណើរ​ឆ្លង​រដ្ឋ ទោះបីជា​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឆ្លង​ព្រំ​ដែន​នៅ​តែ​តម្រូវ​ឲ្យ​អ្នកធ្វើ​ដំណើរយល់​ព្រម​ធ្វើ​តេស្ត​ក៏​ដោយ។

នៅ Western Australia តំបន់ Perth និង Peel នឹង​បន្ត​ដាក់​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាលសាធារណៈ និងវិធានការ​ការពារ​ផ្សេងៗ​ទៀត​រហូត​ដល់​ម៉ោង 6ព្រឹក ថ្ងៃ​អង្គារ​ទី 4 ខែ​មករា 2022។

កាល​ពីម្សិល​មិញ​នេះ​ប្រទេស​អូស្ត្រាលី​បាន​កត់​ត្រា​ករណី​ឆ្លង​កូវិដ-19 ​លើស 10000ករណីក្នុង​មួយថ្ងៃ ដែល​ការ​កើន​ឡើង​នេះ​បណ្តាល​មក​ពី​មាន​ការ​ឆ្លង​ច្រើន​នៅរដ្ឋ​ញូសៅវ៉េល រដ្ឋ​វិកថូរៀ រដ្ឋ​អូស្ត្រាលីភាគ​ខាង​ត្បូង ដោយ​ក្នុង​នោះ រដ្ឋ​ញូសៅវ៉េល​បាន​កត់​ត្រា​នូវ​ករណី​ស្លាប់​ដំបូង​បង្ករ​ដោយ​មេរោគ​អំបូរ​អូមីក្រុង។

ស្ថិតិ COVID-19

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​កូវិដ-19 ថ្មី​ចំនួន 6,062 ករណី និង​ស្លាប់​មួយករណី ខណៈ​រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ចំនួន 2738ករណី និង​ស្លាប់ 4ករណី។

រដ្ឋ​ឃ្វីន​ឡែន​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1158 ករណី ដោយ​ក្នុង​នោះ​មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 6នាក់​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ។

រដ្ឋ​ Tasmania កត់​ត្រា​នូវ​ការ​ឆ្លង​កូវិដ-19 ចំនួន 43 ករណី។


1 min read

Published


Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now