- រដ្ឋញូសៅវែលប្រកាសការរឹតបន្តឹងបន្ថែមទៀតសម្រាប់តំបន់រដ្ឋាភិបាលមូលដ្ឋានដែលបារម្ភ
- ការតាមរកដានទំនាក់ទំនងកំពុងតែធ្វើឡើងនៅក្នុងរដ្ឋវិចថូរៀ សម្រាប់ករណីវិជ្ជមានមួយករណីនៅ Shepparton
- ACT កត់ត្រាករណីឆ្លងថ្មី ១២ករណី
- រដ្ឋអូស្រ្តាលីខាងត្បូងបន្ធូរបន្ថយការរឹតត្បឹតព្រំដែនរបស់ខ្លួន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩នៅក្នុងស្រុកចំនួន ៦៤៤ករណី ដែលយ៉ាងហោចណាស់ ៤១ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ មនុស្ស៤នាក់ដែលបានចាក់វ៉ាក់សាំង១ដូស្តរួចហើយបានស្លាប់។
វិធានការរឹតត្បឹតបន្ថែមទៀតសម្រាប់អ្នកស្រុកនិងអាជីវកម្មនៅក្នុង តំបន់រដ្ឋាភិបាលមូលដ្ឋានដែលបារម្ភ នឹងអនុវត្តចាប់ពីម៉ោង ១២និង០១នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃចន្ទ ទី២៣ ខែសីហា ដែលរួមបញ្ចូលទាំងបម្រាមគោចរចាប់ពីម៉ោង ៩ល្ងាចដល់៥ព្រឹក និងការកំណត់ឲ្យចេញទៅហាត់ប្រាណបានត្រឹមតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ការបិទខ្ទប់នៅទីក្រុងស៊ីដនី (Greater Sydney) នឹងត្រូវបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៥៥ករណី ដែលក្នុងនោះ៦ករណីមិនដឹងពីប្រភព។ ៣០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អាជ្ញាធរសុខាភិបាលបានចេញនូវសេចក្តីក្រឿនរំលឹកមួយ បន្ទាប់ពីករណីវិជ្ជមានមួយករណីត្រូវបានរកឃើញនៅក្នុងតំបន់ Shepparton ដែលជាតំបន់ជនបទក្នុងរដ្ឋវិចថូរៀ។
ស្វែងរកនៅទីនេះសម្រាប់ បញ្ជីឈ្មោះកន្លែងប៉ះពាល់(exposure sites) និង បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT
ACT បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១២ករណី ដែលក្នុងនោះមួយករណីស្ថិតក្រោមការស៊ើបអង្កេត។ ចំនួនករណីសកម្មសរុមក្នុងទីក្រុងខេនបេរ៉ា មាន ៩៤ករណី។
បច្ចុប្បន្នមានអ្នកជំងឺកូវីដម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងមានទីកន្លែងប៉ះពាល់ជាង២៥០កន្លែង, រាប់បញ្ចូលទាំងការធ្វើដំណើរតាមមធ្យោបាយសាធារណៈ កន្លែងលក់អាហារ fast food និងមណ្ឌលថែទាំកុមារ(childcare)។
ពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ដែនដីភាគខាងជើង និងរដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងសហគមន៍ សូន្យករណីមួយថ្ងៃទៀតហើយ។
- រដ្ឋអូស្រ្តាលីខាងត្បូងដកចេញនូវការរឹតត្បឹតតាមព្រំដែនជាមួយនឹងតំបន់ភាគខាងជើងនិងតំបន់ជនបទរដ្ឋគ្វីនស្លេន និងតំបន់ភាគច្រើននៃដែនដីភាគខាងជើង។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

