- Greater Sydney បន្តបិទខ្ទប់រហូតដល់ថ្ងៃទី ២៨ ខែសីហា។
- រដ្ឋវិចថូរៀកំពុងតែស៊ើបអង្កេតលើករណីមួយដែលគ្មានប្រភពច្បាស់លាស់។
- មិនមានករណីឆ្លងថ្មីនៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូងទេ។
- រដ្ឋគ្វីនស្លេនប្រឈមនឹងការគម្រាមកំហែងកូវីដ-១៩ ពីរត្រួតគ្នា។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ១៧៧ករណី ដោយក្នុងនោះ យ៉ាងហោចណាស់ ៤៦ករណី ស្ថិតក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។
ការបិតខ្ទប់នាពេលបច្ចុប្បន្នត្រូវបានបន្តរយៈពេល៤សប្តាហ៍ទៀត រហូតដល់ថ្ងៃសៅរ៍ ទី៨ ខែសីហា។ តំបន់រដ្ឋាភិបាលក្នុងតំបន់ចំនួនបីបន្ថែមទៀតនៅស៊ីដនី គឺតំបន់ Campbelltown, Parramatta, និង George's River ឥឡូវនេះ ស្ថិតនៅក្រោមការរឹតត្បិតការបម្លាស់ទីដ៏តឹងរឹង ដោយមានតែបុគ្គលិកកម្មករចាំបាច់តែប៉ុណ្ណោះដែលអនុញ្ញាតឲ្យចាកចេញពីតំបន់នេះបាន។
នៅ Fairfield មានតែបុគ្គលិកថែទាំសុខភាពនិងបុគ្គលិកថែទាំមនុស្សចាស់តែប៉ុណ្ណោះ ដែលត្រូវការធ្វើតេស្តរៀងរាល់៣ថ្ងៃម្តង ខណៈដែលរាល់បុគ្គលិកកម្មករសំខាន់ៗទាំងអស់មកពីតំបន់ Canterbury-Bankstown ត្រូវការធ្វើតេស្តរៀងរាល់ ៣ ថ្ងៃម្តង។
ស្វែងរកនៅទីនេះចំពោះការផ្លាស់ប្តូរ វិធានសុវត្ថិភាពកូវីដ។
រដ្ឋវិចថូរៀ
រដ្ឋនេះមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៩ករណី ហើយ៨ករណីគឺសុទ្ធតែបានផ្តាច់ខ្លួនចេញឆ្ងាយពីគេក្នុងអំឡុងពេលឆ្លងទាំងមូល។ មួយករណីទៀតស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
ការដាក់កំហិតមួយចំនួននៅតែត្រូវអនុវត្តនៅឡើយ រាប់បញ្ចូលទាំងការពាក់ម៉ាសជាកំហិតទាំងនៅខាងក្នុងនិងខាងក្រៅអគារ។
ស្វែងរកនៅទីនេះ ចំពោះវិធានរឹតបន្តឹងកូវីដ-១៩ចុងក្រោយបំផុត។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- Dr. Jeanette Young ប្រធានមន្រ្តីសុខាភិបាលនៃរដ្ឋគ្វីនស្លេនអះអាងថានាវិក ១៩ នាក់ក្នុងចំណោមនាវិក ២១ នាក់នៅលើនាវាដឹកទំនិញមួយ បានធ្វើតេស្ត៍ឃើញវិជ្ជមានចំពោះវីរុសកូរ៉ូណា។ ហើយបុរសម្នាក់ទំនងជាបានចម្លងនៅក្នុងសហគមន៍ក្នុងទីក្រុងBrisbaneរយៈពេល៦ថ្ងៃមកហើយ។
- រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រាករណីឆ្លងសូន្យករណីពីរថ្ងៃជាប់ៗគ្នា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

