បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋមន្រ្តីសុខាភិបាលជំរុញឲ្យប្រជាជនអូស្រ្តាលីទៅចាក់ដូស្តជំរុញ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ២៩ ខែមិថុនា ឆ្នាំ២០២២។

A drive through patient gets vaccinated at the new western health drive through Covid-19 vaccination centre in Melton.

A drive through patient gets vaccinated at the new western health drive through Covid-19 vaccination centre in Melton. Source: AAP Image

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 32នាក់, រួមទាំង 20នាក់នៅ​ក្នុងរដ្ឋ​គ្វីនស្លេន និង 11នាក់​នៅ​ក្នុង​រដ្ឋ​ញូសៅវែល។ រដ្ឋអូស្ត្រាលីខាងលិចក៏បានរាយការណ៍ពីការស្លាប់ជាប្រវត្តិសាស្ត្រចំនួន4ករណី​ផងដែរ។

 

រដ្ឋញូសៅវែលបានរាយការណ៍អំពីករណី COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនគិតចាប់​តាំង​ពីថ្ងៃ​ទី 19ឧសភាមក ដែល​មានចំនួន 11,607 ករណី។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) បានរាយការណ៍ករណី​ឆ្លង​ថ្មី 1,458 ករណី- ជាករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​របស់​ខ្លួន​​ក្នុង​ពេល​4ខែកន្លងមកនេះ។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler បានជំរុញឱ្យប្រជាជនអូស្ត្រាលីដែលមានសិទ្ធិ ទៅចាក់វ៉ាក់សាំង​ដូស្ត​ជំរុញ ដូស្ត​ទី​3 ឬទី4 របស់ពួកគេ នៅពេលដែលការឆ្លងថ្មីនៃ COVID-19 កើនឡើងនៅក្នុងប្រទេស។

លោកបាននិយាយថា ការណែនាំពីក្រសួងសុខាភិបាលគឺថា អ្នកនឹងមិនត្រូវបានការពារយ៉ាងពេញលេញពីវ៉ារ្យ៉ង់ Omicron ទេ លុះត្រាតែអ្នក​បាន​ចាក់វ៉ាក់សាំងយ៉ាងហោចណាស់បីដង។

លោក Butler បាន​ជំរុញ​ឲ្យឪពុក​ម្តាយ ​យក​កូនៗ​របស់​ពួកគេ​ទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​ផ្តាសាយធំផងដែរ។ លោកបាននិយាយថា ស្ទើរតែ 60 ភាគរយនៃមនុស្សដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យ ដែលមានជំងឺទាក់ទងនឹងជំងឺផ្តាសាយធំ គឺជាកុមារដែលមានអាយុ 16 ឆ្នាំចុះ។

ការសិក្សាថ្មីមួយបានបង្ហាញថា មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅរកជំងឺកូវីដរយៈពេលយូរ (Long COVID) គឺស្ថិតនៅក្នុងក្រុមអាយុ 45–54ឆ្នាំ និង 55–69ឆ្នាំ។

ការសិក្សារបស់ចក្រភពអង់គ្លេសដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Communications បានកត់សម្គាល់ថា ស្ត្រីមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាLong COVID ជាងបុរស។

រដ្ឋអូស្ត្រាលីខាងត្បូងនឹងបិទកន្លែងចាក់វ៉ាក់សាំង COVID-19 មួយចំនួន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ មានការណែនាំឲ្យ​ប្រជាជន​ចូលមើលគេហទំព័រផ្លូវការរបស់ SA Health មុនពេលទៅកាន់គ្លីនីក។

រដ្ឋវិចថូរៀបានពន្យាពេលថ្ងៃផុតកំណត់សម្រាប់ការចាក់វ៉ាក់សាំង​បង្ការគ្រុន​ផ្តាសាយធំដោយឥតគិតថ្លៃ ពីថ្ងៃទី 30 ខែមិថុនាដល់ថ្ងៃទី 10 ខែកក្កដា។ ប្រជាជនរដ្ឋថាសម៉ាញៀអាចទទួលបានការចាក់ថ្នាំបង្ការជំងឺផ្តាសាយដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី 6 ខែកក្កដា។

 

 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ


ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  


ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia


ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។


 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

1 min read

Published




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now