បច្ចុប្បន្នភាពកូវីដ-១៩៖ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង ខណៈដែលរដ្ឋវិចថូរៀបន្ថែមការរឹតបន្តឹង

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែមករា ឆ្នាំ២០២២។

Gold Coast PCR testing line

People wait in line for a covid test at Robina Health Precinct on January 5, 2022 in Gold Coast, Australia. Source: Chris Hyde/Getty Images

  • អ្នកធ្វើតេស្តអង់ទីហ្សែនរហ័សដែលរកឃើញថាវិជ្ជមាន នឹងមិនត្រូវបានតម្រូវឱ្យធ្វើតេស្ត PCR ដើម្បីបញ្ជាក់ការឆ្លងទៀតទេ ក្រោមការផ្លាស់ប្តូរដែលណែនាំដោយគណៈរដ្ឋមន្ត្រីជាតិកាលពីថ្ងៃពុធ។
  • ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ នៅរដ្ឋញ៉ូសៅវែល និងរដ្ឋវិចថូរៀ មានការកើនឡើងយ៉ាងខ្លាំងមួយទៀត។
  • គិតត្រឹមម៉ោង 8 យប់ថ្ងៃពុធ មានអ្នកជំងឺ 1,609 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋញ៉ូសៅវែល កើនឡើងពីចំនួន 1,491 នាក់ដែលបានរាយការណ៍កាលពី 24 ម៉ោងមុន។ មានអ្នកជំងឺ 131 នាក់កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់។
  • នៅរដ្ឋវិចថូរៀ មានអ្នកជំងឺ 631 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលកើនឡើងកាលពីថ្ងៃមុនចំនួន 591 នាក់។ រដ្ឋនេះមានអ្នកជំងឹ 100 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ។
  • ឥឡូវនេះមានអ្នកជំងឺចំនួន 284 នាក់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋគ្វីនស្លិន ដែលជាការកើនឡើងពីអ្នកជំងឺ 265 នាក់កាលពីថ្ងៃពុធ។ មានអ្នកជំងឺ 12 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ។
  • ដែនកំណត់ដង់ស៊ីតេនឹងត្រូវបានណែនាំឡើងវិញនៅក្នុងរដ្ឋវិចថូរៀ ចាប់ពីម៉ោង 11:59 យប់នេះ ហើយវាជាកំហិត សម្រាប់ការរាយការណ៍អំពីលទ្ធផលវិជ្ជាមាននៃការធ្វើតេស្តអង់ទីហ្សែនរហ័ស ទៅកាន់មន្ទីរសុខាភិបាល។
  • ផ្នែកសុខាភិបាលរដ្ឋញ៉ូសៅវែលបានបង្ហាញថា បុរសដែលចាក់ថ្នាំវ៉ាក់សាំងយ៉ាងពេញលេញក្នុងវ័យ 20 ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដនៅក្នុងមន្ទីរពេទ្យ ដោយពុំមានលក្ខខណ្ឌអ្វីជាមូលដ្ឋាននោះទេ។
  • ប្រទេសអង់គ្លេសបានប្រកាសថាអ្នកមកដល់ដែលមានវ៉ាក់សាំងពេញលេញ រួមជាមួយនឹងអ្នកដែលមានអាយុក្រោម 18 ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេស ដោយមិនចាំបាច់បង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាននោះទេ ចាប់ពីម៉ោង 4 ព្រឹក ថ្ងៃទី 7 ខែមករានេះតទៅ។
ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖

រដ្ឋញ៉ូសៅវែល​ កត់ត្រាករណី​ឆ្លង​ថ្មី ​34,994 ករណី និង​ស្លាប់​ 6 នាក់។

រដ្ឋវិចថូរៀ​ បានកត់ត្រា​ករណី​ឆ្លង​ថ្មី  21,997 ករណី និង​ស្លាប់ 6 នាក់។

រដ្ឋគ្លីនស្លិន ​កត់ត្រា​ករណី​ឆ្លង​ថ្មី 10,332 ករណី និងស្លាប់ម្នាក់។

រដ្ឋតាសស្មានៀឆ្លងថ្មី 751 ករណី

 

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 
 


Share

Published

Presented by Dane Lao

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service