- រដ្ឋ NSW សម្រេចបានការចាក់វ៉ាក់សាំងទាំងពីរដូសដល់ 40%
- រដ្ឋវិកថូរៀប្រកាសពីការឧបត្ថម្ភដល់សហគមន៍ងាយរងគ្រោះ
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងក្នុងសហគមន៍ 15ករណី
- រដ្ឋឃ្វីនឡែនមានការឆ្លងក្នុងសហគមន៍ មួយករណី
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1485 ករណី និងស្លាប់បីករណី។ មានអ្នកជំងឺជាងមួយពាន់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយក្នុងនោះ 175នាក់កំពុងសង្រ្គោះបន្ទាន់ (ICU) និង 72នាក់ដាក់ម៉ាស៊ីនជំនួយដកដង្ហើម។
មកទល់បច្ចុប្បន្ននេះរដ្ឋញូសៅវ៉េលសម្រេចបានការចាក់វ៉ាក់សាំងទាំងពីរដូសដល់ 40% និងចាក់បានមួយដូសបាន 73%។ អភិបាលរដ្ឋលោកស្រី Gladys Berejiklian មានប្រសាសន៍ថាប្រាកដណាស់ "រដ្ឋនេះនឹងមិនធ្វើការបិទខ្ទប់ទូទាំងរដ្ឋជាថ្មីម្តងទៀតនោះទេ" នៅពេលសម្រេចបានការចាក់វ៉ាក់សាំងដល់ 80% ប៉ុន្តែលោកស្រីបានព្រមានថាការឆ្លងថ្មីនឹងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។
សូមចុចត្រង់នេះ ដើម្បីកក់កន្លែងចាក់វ៉ាក់សាំង ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មី 183ករណី ដោយក្នុងនោះ 101ករណីមានការឆ្លងជាប់ពាក់ព័ន្ធនឹងការឆ្លងមុនៗ។
រដ្ឋមន្ត្រី Luke Donnellan បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន 27លានដុល្លារ ដែលជាកញ្ចប់ជំនួយឧបត្ថម្ភ សម្រាប់សហគមន៍ងាយរងគ្រោះ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មី 15ករណី ដោយក្នុងនោះ 13ករណីជាប់ពាក់ព័ន្ធនឹងការឆ្លងពីមុន និង6ករណីបានធ្វើចត្តាឡីស័កទាំងស្រុងក្នុងអំឡុងពេលមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
- មានការឆ្លងថ្មីក្នុងសហគមន៍មួយករណីនៅរដ្ឋឃ្វីនឡែន ដែលជាម្តាយរបស់ក្មេងស្រីដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានកាលពីម្សិលមិញនេះ។
- រដ្ឋអូស្ត្រាលីភាគខាងលិចចង់ឲ្យពលរដ្ឋក្នុងរដ្ឋនេះសម្រេចបានការចាក់វ៉ាក់សាំងបង្ការបាន 80%សិន មុនពេលគេសម្រេចពីកាលបរិច្ឆេទក្នុងការបើកព្រំដែនឡើងវិញ។


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

