ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- នៅភាគខាងជើងរដ្ឋញូសៅវែល មានការជំរុញឲ្យប្រជាជននៅតំបន់ Grafton ទៅធ្វើតេស្ត
- រដ្ឋវិថូរៀបច្ចុប្បន្នមានករណីសកម្ម ៦,៦៦៦ករណី
- ACT ឈានចូលដល់ការបិទខ្ទប់សប្តាហ៍ទី៧
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី១ករណីជាអ្នកកំពុងធ្វើចត្តាឡីស័កក្នុងផ្ទះ
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១,០៦៣ករណី និងស្លាប់៦នាក់។
តំបន់ Orange និង Glen Innes នឹងចេញផុតពីការបិទខ្ទប់នៅថ្ងៃនេះ ខណៈដែលតំបន់ Narromine នឹងបញ្ចប់ការបិទខ្ទប់នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា។
បំណែកវីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងប៉ាន់គំរូកាកសំណល់ទឹកស្អុយមកពីតំបន់ Grafton ក្នុងតំបន់ភាគខាងជើងរដ្ឋញូសៅវែល ទីដែលមិនមានករណីវិជ្ជមានដែលគេបានដឹង។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧៦៦ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងរដ្ឋនេះចាប់តាំងពីមានការឆ្លងរាតត្បាតមក។ មនុស្ស៤នាក់បានស្លាប់។
គ្រូបង្រៀនជាង ១០០,០០០នាក់នៅក្នុងរដ្ឋនេះ ជាមួយនឹងបុគ្គលិកមើលថែកុមារ Childcare នឹងតម្រូវឲ្យចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស្តឲ្យបានមុនថ្ងៃទី ១៨ ខែតុលា និងត្រូវតែចាក់ឲ្យបានពេញលេញទាំងពីរដូស្តនៅត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា លុះត្រាណាតែពួកគេមានការលើកលែងពិសេសខាងផ្នែកវេជ្ជសាស្រ្ត។
ប្រជាជនរដ្ឋវិចថូរៀដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ដែលកំពុងតែជាប់នៅស៊ីដនី នឹងអាចវិលត្រឡប់មកផ្ទះវិញចាប់ពីថ្ងៃទី៣០ ខែកញ្ញា។ ពួកគេត្រូវតែមានលទ្ធផលតេស្តកូវីដ-19អវិជ្ជមានមិនលើសពី៧២ម៉ោងមុនពេលធ្វើដំណើរ និងចំណាយពេល១៤ថ្ងៃធ្វើចត្តាឡីស័ក ដែលពួកគេអាចធ្វើនៅផ្ទះបាន។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៦ករណី នាំឲ្យករណីសកម្មសរុបមានចំនួន ៦៧៤ករណី។
អ្នកស្រុកដែលមានអាយុចន្លោះពី ១២និង៥៩ឆ្នាំ អាចទៅចាក់វ៉ាក់សាំង Moderna បាន តាមរយៈឱសថស្ថានក្នុងតំបន់របស់ពួកគេចាប់ពីថ្ងៃនេះទៅ។
ចុចត្រង់នេះដើម្បី កក់កន្លែងសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋមន្រ្តីក្រសួងទេសចរណ៍សហព័ន្ធ លោក Dan Tehan មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែត្រៀមប្រព័ន្ធរបស់ខ្លួន មានដូចជាលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីអនុញ្ញាតឲ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញ "យូរបំផុតត្រឹមបុណ្យណូអែល"ដោយមិនចាំបាច់ធ្វើចត្តាឡីស័កជាកំហិតនៅក្នុងសណ្ឋាគារ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

