- តំបន់Cowra ត្រូវបិទខ្ទប់នៅម៉ោង៥ល្ងាចនេះ
- មានកន្លែងទំនេរសម្រាប់កក់ទុកណាត់ជួបចាក់វ៉ាក់សាំងរាប់ពាន់កន្លែងនៅក្នុងរដ្ឋវិចថូរៀ
- ការកក់ទុកសម្រាប់ចាក់វ៉ាក់សាំង Pfizer បើកសម្រាប់កុមារអាយុ ១២-១៥ឆ្នាំនៅACT
- អ្នកដំណើរម្នាក់បានធ្វើតេស្តឃើញវិជ្ជមានកូវីដនៅក្នុងដែនដីភាគខាងជើង
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៩៣៥ករណី និងស្លាប់៤នាក់។ បច្ចុប្បន្ន ៥២,៧%នៃប្រជាជនដែលមានសិទ្ធិ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
ក្នុងតំបន់ជនបទ Cowra ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាន និងមានការចុះបញ្ជីឈ្មោះទីកន្លែងប៉ះពាល់(exposure sites)មួយចំនួន។ តំបន់នៅទីជនបទមួយនេះនឹងត្រូវបិទខ្ទប់ចាប់ពីម៉ោង៥ល្ងាចនេះ។ នរណាម្នាក់ដែលបានទៅក្នុងទីក្រុង Cowra ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ត្រូវជំរុញឲ្យ "ប្រកាន់ខ្ជាប់នូវបទបញ្ជាក់ស្នាក់នៅផ្ទះ"។ គេនៅមិនទាន់ដឹងពីប្រភពនៃការឆ្លងនៅក្នុងទីក្រុងនេះនៅឡើយនោះទេ។
បំណែកវីរុសត្រូវបានគេរកឃើញនៅក្នុងកាកសំណល់លូទឹកក្នុងតំបន់ Dareton ជាយភាគខាងលិចនៃរដ្ឋញូសៅវែល។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៥៦៧ករណី និងស្លាប់ម្នាក់។
អភិបាលរដ្ឋ លោក Daniel Andrews មានប្រសាសន៍ថា នៅមានការណាត់ជួបសម្រាប់ចាក់វ៉ាក់សាំង AstraZeneca ៤៨០០កន្លែង និងវ៉ាក់សាំង Pfizer ជាង២០០០កន្លែងដែលនៅទំនេរ។ លោកក៏បានផ្តល់ដំបូន្មានផងដែរថា កុំរង់ចាំវ៉ាក់សាំង Pfizer ទៀត ដោយសារតែគណៈរដ្ឋមន្រ្តីជាតិព្រមានអំពីបរិមាណថ្នាំវ៉ាក់សាំង Pfizer ដែលមានសម្រាប់ក្នុងខែតុលា។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧ករណី។ អភិបាលដែនដី លោក Andrew Barr មានប្រសាសន៍ថា ៥៥%នៃចំនួនប្រជាជនដែលមានសិទ្ធិបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ។
កុមារអាយុពី ១២-១៥ឆ្នាំ ឥឡូវនេះអាចកក់ការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំង Pfizer បាននៅឯគ្លីនីកចាក់វ៉ាក់សាំងរដ្ឋចាប់ពីថ្ងៃនេះទៅ។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- មនុស្សម្នាក់បានធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាននៅក្នុងដែនដីភាគខាងជើង បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះទីក្រុងប្រ៊ីសបេន។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

