- តំបន់ Dubbo នៅក្នុងតំបន់ជនបទរដ្ខញូសៅវែលត្រូវបិទខ្ទប់
- រដ្ឋវិចថូរៀកំពុងស៊ើបអង្កេតករណីឆ្លងថ្មី៥ករណី
- ទីក្រុងខេនចេញផុតពីការបិទខ្ទប់តាមផែនការកំណត់
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២០ករណី ដែលក្នុងនោះ ៥ករណីមិនទាក់ទងទៅនឹងចង្កោមដែលគេដឹងនាពេលបច្ចុប្បន្ននេះទេ។ ៦ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
លោករដ្ឋមន្រ្តីទីមួយ Daniel Andrews មានប្រសាសន៍ថា ការបិទខ្ទប់នៅទីក្រុងម៉ែលប៊ននឹងត្រូវបន្តរហូតដល់យ៉ាងហោចណាស់ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣៤៤ករណី ដែលយ៉ាងហោចណាស់ ៦៥ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ មនុស្សដែលមិនបានចាក់វ៉ាក់សាំង២នាក់ទៀតបានស្លាប់ដោយសារតែកូវីដ-១៩ គឺជាបុរសម្នាក់ក្នុងវ័យ៩០ឆ្នាំប្លាយ និងបុរសម្នាក់ទៀតក្នុងវ័យ៣០ឆ្នាំប្លាយដែលមានរោគប្រចាំកាយ។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Dubbo នៅក្នុងតំបន់ជនបទរដ្ឋញូសៅវែលនឹងចូលទៅក្នុងការបិទខ្ទប់រយៈពេល១សប្តាហ៍ ចាប់ពីម៉ោង១រសៀលនេះ បន្ទាប់ពីមានកំណត់ត្រាករណីវិជ្ជមាន២ករណីនៅក្នុងតំបន់នេះ។
ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant មានប្រសាសន៍ថា ក្នុងចំណោមមនុស្ស៦២នាក់ដែលស្ថិតនៅក្នុងបន្ទប់ ICU មាន ៥៧នាក់ហើយដែលមិនបានចាក់វ៉ាក់សាំង និង៥នាក់ទៀតចាក់បាន១ដូស្ត។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋគ្វីស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក៤ករណី ដែលពាក់ព័ន្ធទៅនឹងចង្កោមដែលមានស្រាប់ និងបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ហើយក្នុងអំឡុងពេលឆ្លង។
ការបិទខ្ទប់រយៈពេល៣ថ្ងៃនៅទីក្រុង Cairns និង Yarrabah នឹងត្រូវបញ្ចប់នៅម៉ោង៤រសៀលថ្ងៃនេះ ប៉ុន្តែនៅតែមាន ការរឹតបន្តឹងមួយចំនួន។
ប្រធានមន្រ្តីសុខាភិបាល Dr Jeannette Young ជំរុញឲ្យកុមារអាយុពី១២ ទៅ១៥ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរទៅចុះឈ្មោះចាក់វ៉ាក់សាំង។
ស្វែងរកនៅទីនេះអំពីរបៀប កក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

