- រដ្ឋវិចថូរៀកត់ត្រាចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ចំនួន ១៦នាក់ និងឆ្លង ២,១៨៩នាក់ នៅពេលដែលការបិទខ្ទប់បានបញ្ចប់
- Qantas រំកិលមកមុខនូវពេលវេលាចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ
- លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា រដ្ឋាភិបាលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយក្នុងការធានានូវច្រកធ្វើដំណើរពិសេសជាមួយសិង្ហបុរី
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.១៨៩ករណី ខណៈដែលទីក្រុងម៉ែលប៊នចេញផុតពីការបិទខ្ទប់ដែលបូកបញ្ជូលគ្នាទៅមានរយៈពេលយូរជាងគេបំផុតនៅលើពិភពលោក។ មានមនុស្សស្លាប់ចំនួន ១៦នាក់បន្ថែមទៀត។
រដ្ឋនេះស្ថិតនៅលើគន្លងនៃការសម្រេចបានគោលដៅចាក់វ៉ាក់សាំង៨០%នៅថ្ងៃទី ៣០ខែតុលា មួយសប្តាហ៍មុនការព្យាករណ៍ទុកជាលើកដំបូងនៅថ្ងៃទី៥ ខែវិច្ឆិកា។
លោកអភិបាលរដ្ឋវិចថូរៀDaniel Andrews បាននិយាយថារដ្ឋនេះនឹងបំបាត់ចោលតម្រូវការធ្វើចត្តាឡិស័កសម្រាប់ប្រជាជនអូស្រ្តាលីដែលចាក់វ៉ាក់សាំងពេញលេញហើយមកពីបរទេសចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដែលនឹងធ្វើឲ្យរដ្ឋនេះមានលក្ខខណ្ឌស្របគ្នានឹងរដ្ឋញូសៅវែលដែរ។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៤៥ករណី និងស្លាប់៥នាក់ ខណៈដែលរដ្ឋនេះត្រៀមខ្លួនសម្រាប់ការឆ្លងច្រើនជាងមុននៅក្រោយពេលបើកឡើងវិញ។
ថ្លែងនៅព្រលានយន្តហោះក្រុងស៊ីដនីកាលពីព្រឹកមិញ លោកអភិបាលរដ្ឋ Dominic Perrottet បាននិយាយថា រដ្ឋនេះសិ្ថតនៅលើផ្លូវនៃការងើបឡើងវិញ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Qantas បានប្រកាសថា ខ្លួននឹងដាក់បុគ្គលិកចូលធ្វើការវិញចាប់ពីសប្តាហ៍ក្រោយទៅ និងបើកជើងហោះហើរអន្តរជាតិច្រើនជាងមុន។
លោកនាយករដ្ឋមន្រ្តី Scott Morrison មានប្រសាសន៍ថា រដ្ឋាភិបាលស្ថិតនៅក្នុងដំណាក់កាលចុងក្រោយក្នុងការធានាឲ្យបាននូវច្រកធ្វើដំណើរពិសេសមួយ "travel bubble" ជាមួយប្រទេសសិង្ហបុរី ដែលគេរំពឹងថានឹងសម្រេចក្នុងពេលមួយសប្តាហ៍ទៀត។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិតលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលីACT
ជាង ៨៤%នៃប្រជាជនដែលមានអាយុ១២ឆ្នាំឡើងទៅ រស់នៅក្នុងដែនដីនេះ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ ខណៈដែលរដ្ឋនេះកត់ត្រាករណីឆ្លងថ្មីចំនួន១៣ករណី។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេនៅថ្ងៃនេះ ប៉ុន្តែមានការបារម្ភអំពីអត្រាចាក់វ៉ាក់សាំងទាបនៅតំបន់ Logan។ ថ្ងៃស្អែកជាថ្ងៃយុទ្ធនាការបង្កើនការចាក់វ៉ាក់សាំង Super Saturday ដោយមានការចូលរួមពីសាលារៀនជាង១០០កន្លែង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

