- ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna ទទួលបានការអនុម័តសម្រាប់កុមារដែលមានអាយុចន្លោះពី ៦ដល់១១ឆ្នាំ។ ចំណុះពាក់កណ្តាលនៃដូស្តរបស់មនុស្សចាស់នឹងត្រូវបានចាក់ជូនកុមារ ដែលនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈស្អែកនេះទៅ។
- TGAគឺជានិយ័តករដំបូងគេបំផុតនៅលើពិភពលោកដែលអនុម័តឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-19 Moderna នេះទៅឲ្យកុមារអាយុចន្លោះពី ៦ដល់១១ឆ្នាំ ដោយគេរំពឹងថានិយ័តករអន្តរជាតិដទៃទៀតនឹងអនុម័តតាមនាពេលឆាប់ៗខាងមុខ នេះបើយោងតាមលោកសាស្រ្តាចារ្យរង John Skerritt ។
- ការរឹតត្បឹតជាច្រើននឹងត្រូវបានបន្ធូរបន្ថយនៅក្នុងសាលារៀននៅរដ្ឋញូសៅវែលនៅថ្ងៃចន្ទ ទី២៨ កុម្ភៈ។ នឹងលែងមានការហាមឃាត់មិនឲ្យជួបជុំរវាងសិស្សថ្នាក់ផ្សេងគ្នាទៀតហើយ ថ្នាក់រៀនទាំងអស់នឹងមានសេរីភាពក្នុងការទាក់ទងគ្នា ហើយឳពុកម្តាយនិងភ្ញៀវក៏នឹងត្រូវបានអនុញ្ញាតិឲ្យចូលមកក្នុងទីធ្លាសាលារៀនវិញបានផងដែរ។
- ម៉ាសមុខនឹងលែងតម្រូវឲ្យពាក់នៅក្នុងវិទ្យាល័យនៅរដ្ឋញូសៅវែលទៀតហើយចាប់ពីថ្ងៃចន្ទ ទី២៨កុម្ភៈទៅ ហើយនៅសាលាបឋមសិក្សានឹងឈប់ពាក់ចាប់ពីថ្ងៃចន្ទ ទី៧ ខែមីនា។
- នេះគឺជាការបន្ថែមពីលើសេចក្តីប្រកាសដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដែលថាការធ្វើតេស្តរហ័ស RAT នឹងមិនតម្រូវឲ្យធ្វើនៅតាមសាលារៀននៃរដ្ឋញូសៅវែលទៀតទេ ចាប់ពីសប្តាហ៍ក្រោយទៅ។ តេស្តរហ័សនឹងផ្តល់ជូនដល់ក្រុមគ្រួសារសិស្សដើម្បីប្រើប្រាស់នៅពេលដែលគិតថាចាំបាច់។
- ម៉ាសនឹងមិនតម្រូវឲ្យពាក់នៅក្នុងដែនដី ACTទៀតទេចាប់ពីថ្ងៃសុក្រ ទី២៥ កុម្ភៈ នៅទីខាងក្នុងអគារភាគច្រើន។ ម៉ាសចាំបាច់ត្រូវតែពាក់នៅលើសេវាដឹកជញ្ជូនសាធារណៈ នៅពេលធ្វើការឬទៅលេងនៅកន្លែងដែលមានហនិភ័យខ្ពស់ (មន្ទីរពេទ្យ មណ្ឌលមើលថែទាំមនុស្សចាស់ មណ្ឌលកែប្រែ) នៅព្រលានយន្តហោះ នៅលើយន្តហោះ និងសម្រាប់បុគ្គលិកនិងភ្ញៀវដែលទៅសាលារៀន។ សិស្សថ្នាក់ទី៧ដល់ថ្នាក់ទី១២ ក៏តម្រូវឲ្យពាក់ម៉ាសនៅក្នុងទីធ្លាក្នុងអគារសាលារៀនផងដែរ។
- អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk បានពន្យល់អំពីតួលេខខ្ពស់នៃការស្លាប់ដែលបានកត់ត្រានៅថ្ងៃនេះថា វាបានរាប់បញ្ចូលរបាយការណ៍ប្រចាំសប្តាហ៍ដែលទទួលបានពីនាយកដ្ឋាននៃការចាប់កំណើត មរណភាពនិងអាពាហ៍ពិពាហ៍ ដោយការស្លាប់បានកើតឡើងតាំងពីយូរមកហើយ។
ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖
រដ្ឋញូសៅវែលបានកត់ត្រាអ្នកជំងឺចំនួន 1,246នាក់ នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង69នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 6នាក់ និងឆ្លងថ្មីចំនួន 8,931ករណី។
រដ្ឋវិចថូរៀបានកត់ត្រាអ្នកជំងឺចំនួន 319នាក់ នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង 22នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 17នាក់ និងឆ្លងថ្មីចំនួន 6,926ករណី។
រដ្ឋគ្វីនស្លេនបានកត់ត្រាអ្នកជំងឺចំនួន 379នាក់ នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង 35នាក់ក្នុងបន្ទប់ICU។ មានករណីស្លាប់ចំនួន 37នាក់ និងឆ្លងថ្មីចំនួន 6,301ករណី។
រដ្ឋថាសម៉ាញៀបានកត់ត្រាករណីឆ្លងថ្មី 842ករណី 10នាក់នៅក្នុងមន្ទីរពេទ្យ និង២នាក់នៅក្នុងបន្ទប់ICU។ មិនមានមនុស្សស្លាប់បន្ថែមទេនៅថ្ងៃនេះ។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 40នាក់នៅក្នុងមន្ទីរពេទ្យ 2នាក់ក្នុងបន្ទប់ICU។ មិនមានមនុស្សស្លាប់បន្ថែមទេនៅថ្ងៃនេះ ជាមួយករណីឆ្លងថ្មី 946ករណី។
រដ្ឋអូស្រ្តាលីខាងលិចបានកត់ត្រាករណីឆ្លងថ្មី 645ករណី និងមនុស្ស៥នាក់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយកូវីដ-19។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាន និងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕

