- រដ្ឋញូសៅវែលបិទខ្ទប់តំបន់មួយចំនួនបន្ថែមទៀត
- ការប្រកាសប្រាក់ជំនួយបន្ថែមសម្រាប់អាជីវកម្មនៅក្រុងម៉ែងប៊ន
- រដ្ឋធានីដែនដីអូស្រ្តាលី ACT ត្រូវបិទខ្ទប់ចាប់ពីម៉ោង៥ល្ងាចនេះ
- អ្នកស្រុកអូស្រ្តាលីខាងត្បូងអាចធ្វើដំណើរតាមយន្តហោះទៅរដ្ឋគ្វីនស្លេនបាន
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក 345ករណី ដែលក្នុងនោះយ៉ាងហោចណាស់ 60ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ បុរសពីរនាក់ក្នុងវ័យ90ឆ្នាំប្លាយបានស្លាប់ដោយសារកូវីដ-19។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Bogan, Bourke, Brewarrina, Coonamble, Gilgandra, Narromine, Walgett និង Warren ក្នុងពេលមួយយប់ត្រូវបានបូកបញ្ចូលទៅក្នុង បញ្ជីតំបន់បិទខ្ទប់នៅក្នុងរដ្ឋញូសៅវែល ។
តំបន់ Bayside, Burwood និង Strathfield ត្រូវបន្ថែមការរឹតត្បឹតតឹងរឹងចាប់ពីម៉ោង5ល្ងាចនេះទៅ ធ្វើឲ្យតំបន់រដ្ឋាភិបាលមូលដ្ឋានដែលបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនីឡើងដល់១២តំបន់ហើយ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន 21ករណី ដែលក្នុងនោះ៤ករណីមិនទាក់ទងទៅនឹងចង្កោមដែលគេបានដឹងរួចហើយនោះទេ។ ៦ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
រដ្ឋមន្រ្តីក្រសួងការងារ ការបង្កើតថ្មី និងអាជីវកម្ម លោក Martin Pakula បានប្រកាសប្រាក់ជំនួយបន្ថែមដល់អាជីវកម្មជាង១សែនអាជីវកម្មនៅក្នុងតំបន់ទីប្រជុំជនក្រុងម៉ែលប៊ន ដែលបានរងផលប៉ះពាល់ដោយសារការបិទខ្ទប់សប្តាហ៍ទី2នេះ។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋធានីដែនដីអូស្រ្តាលី ACT កត់ត្រាការឆ្លងនៃកូវីដ-19ករណីដំបូងក្នុងពេលជាងមួយឆ្នាំមកនេះ ហើយក៏ត្រូវចូលទៅក្នុងការបិទខ្ទប់រយៈពេលមួយសប្តាហ៍ចាប់ពីម៉ោង៥ល្ងាចថ្ងៃនេះ។
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក 10ករណី ដែលមានទាក់ទងទៅនឹងចង្កោមដែលមានស្រាប់ ហើយបានធ្វើចត្តាឡីស័ករួចស្រាប់ទៅហើយក្នុងអំឡុងពេលឆ្លង។
- រដ្ឋមន្រ្តីទីមួយនៃរដ្ឋគ្វីនស្លេន លោកស្រី Palaszczuk មានប្រសាសន៍ថា ប្រជាជននៅរដ្ឋអូស្រ្តាលីខាងត្បូងអាចចូលមកក្នុងរដ្ឋគ្វីនស្លេនតាមផ្លូវអាកាសបាន និងព្រមានកុំឲ្យអ្នកស្រុកធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅរដ្ឋញូសៅវែល។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

