- រដ្ឋញូសៅវ៉េលបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនចាប់ពីថ្ងៃចន្ទស្អែកនេះ
- រដ្ឋវិកថូរៀមានកន្លែងទំនេរសម្រាប់កក់ចាក់វ៉ាក់សាំងប្រភេទ Pfizer ចំនួន 7000 កន្លែង
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 15ករណី និងរដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេ
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1262 ករណី និងស្លាប់7ករណី។
ចាប់ពីថ្ងៃទី 13 កញ្ញានេះទេ ពលរដ្ឋរស់នៅក្រៅតំបន់ ដែលមានការព្រួយបារម្ភទាំង 12 និងបានចាក់វ៉ាក់សាំងបានគ្រប់ដូសអាចជួបជុំគ្នាបានរហូតដល់ 5 នាក់នៅក្រៅអគារ។ ពលរដ្ឋទាំងឡាយណាដែលរស់នៅក្នុងតំបន់ដែលមានការព្រួយបារម្ភអាចចេញកំសាន្ត (Picnic) និងធ្វើសកម្មភាពផ្សេងៗបានរហូតដល់ពីរម៉ោងជាមួយសមាជិកគ្រួសារដែលបានចាក់វ៉ាក់សាំងគ្រប់ដូសជារៀងរាល់ថ្ងៃបន្ថែមទៅលើការចេញហាត់ប្រាណដោយគ្មានកំណត់ពេលវេលា។
អភិបាលរដ្ឋលោកស្រី Berejiklian មានប្រសាសន៍ថាលោកស្រីដាក់គោលដៅបើកព្រំដែនអន្តរជាតិឲ្យបានមុនបុណ្យ Christmas ខណៈពេលនេះមានពលរដ្ឋវ័យលើសពី 16ឆ្នាំចំនួន 78% បានចាក់វ៉ាក់សាំងបានមួយដូស និង 45.58% បានចាក់វ៉ាក់សាំងបានគ្រប់ដូសរួចហើយ។
សូមចុចត្រង់នេះ ដើម្បីកក់កន្លែងចាក់វ៉ាក់សាំង ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 392 ករណី។
អភិបាលរដ្ឋលោក Daniel Andrews មានប្រសាសន៍ថាមានកន្លែងទំនេរសម្រាប់កក់ចាក់វ៉ាក់សាំងដូសទីមួយប្រភេទ Pfizer ចំនួន 7000កន្លែងនៅទូទាំងមណ្ឌលចាក់វ៉ាក់សាំងរបស់រដ្ឋនៅសប្តាហ៍ក្រោយនេះ។
មណ្ឌលចាក់វ៉ាក់សាំងថ្មីក៏នឹងត្រូវបើកទ្វារនៅទូទាំងរដ្ឋផងដែរដោយក្នុងនោះនឹងបើកមណ្ឌលនៅតាមសាលារៀន និងតាមតំបន់ចំនួនប្រាំបីទីតាំងនៅ Hume, Dandenong, Casey ព្រមទាំង ព្រះវិហារ Greek Orthodox Church នៅ Thornbury វិហារសាសនាហិណ្ឌូនៅ Mill Park និងវិហារឥស្លាមនៅ Newport ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- លោកនាយករដ្ឋមន្ត្រី Scott Morrison បានប្រកាសថាមានវ៉ាក់សាំងបង្ការកូវិដ-19 ប្រភេទ Moderna ចំនួយមួយលានដូសថែមទៀតដែលនឹងត្រូវចាក់ជូនពលរដ្ឋដែលមានអាយុលើសពី 12ឆ្នាំ។


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

