- រដ្ឋញូសៅវែលប្រកាសសាកល្បងការធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញហើយ
- រដ្ឋវិចថូរៀបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនចាប់ពីពាក់កណ្តាលអធ្រាត្រនេះ
- ការចាក់វ៉ាក់សាំងជាកំហិតដាក់ចេញសម្រាប់វិស័យមើលថែទាំមនុស្សចាស់នៅACT
- គ្វីនស្លេនកត់ត្រាករណីឆ្លងក្នុងសហគមន៍មួយករណីទៀតដែលបានធ្វើចត្តាឡីស័កក្នុងផ្ទះរួចស្រាប់ហើយ
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៨៤ករណី និងស្លាប់១២នាក់ ដែលរាប់បញ្ចូលទាំងបុរសពីរនាក់ក្នុងវ័យ២០ឆ្នាំប្លាយផងដែរ។ ៣នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺជាអ្នកដែលរស់នៅក្នុងមណ្ឌលមើលថែទាំមនុស្សចាស់នៅDubbo និង៧នាក់មិនបានចាក់វ៉ាក់សាំងទេ។
អភិបាលរដ្ឋ លោកស្រី Gladys Berejiklian បានប្រកាសផែនការចាប់ផ្តើមការសាកល្បងធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល៧ថ្ងៃ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដែល TGA បានទទួលស្គាល់ចំនួន២ដូស្តរួចហើយ។ ការសាកល្បងដំបូងនេះនឹងពាក់ព័ន្ធប្រជាជន១៧៥នាក់ ហើយនឹងត្រូវចាប់ផ្តើមនៅចុងខែនេះ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៥១០ករណី និងស្លាប់ម្នាក់។
ចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះទៅ ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងពេញលេញ នឹងត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នានៅទីខាងក្រៅជាមួយមនុស្សម្នាក់ទៀតមកពីគ្រួសារផ្សេងគ្នា ខណៈដែលចំនួននេះកើនឡើងដល់៥នាក់ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយមកពីក្រុមគ្រួសារ២ផ្សេងគ្នា បូកបន្ថែមកុមារក្រោមបន្ទុក។
រដ្ឋាភិបាលនឹងប្រកាសពីផែនទីបង្ហាញផ្លូវចាកចេញពីការបិទខ្ទប់នេះ នៅថ្ងៃអាទិត្យទី១៩ ខែកញ្ញា។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣០ករណី ដោយយ៉ាងហោច១៤ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងកំឡុងពេលដែលអាចចម្លេងទៅឲ្យអ្នកដទៃបាន។
ចាប់ពីថ្ងៃនេះទៅ ការចាក់វ៉ាក់សាំងជាកំហិតនឹងចូលជាធរមានសម្រាប់វិស័យមើលថែទាំមនុស្សចាស់។ បុគ្គលិកកម្មករដែរមិនទាន់បានចាក់វ៉ាក់សាំងមិនអាចចូលទៅក្នុងកន្លែងធ្វើការរបស់ពួកគេបានទេ រហូតដល់ពួកគេចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូស្តដំបូងរបស់ពួកគេរួចរាល់ជាមុនសិន។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ចាប់ពីសប្តាហ៍ក្រោយទៅ រដ្ឋថាសម៉ាញៀនឹងចាប់ផ្តើមសាកល្បងកម្មវិធីធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល៣០ថ្ងៃ សម្រាប់អ្នកដំណើរមកពីតំបន់ជនបទរដ្ឋញូសៅវែលដែលបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

