ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- តំបន់ Byron, Kempsey និង Tweed នៅក្នុងរដ្ឋញូសៅវែលត្រូវត្រឡប់ចូលក្នុងការបិទខ្ទប់វិញ
- រដ្ឋវិចថូរៀមានករណីសកម្មនៃកូវីដ-១៩ជាង៦,០០០ករណី
- ACT ប្រកាសប្រាក់ជំនួយបន្ថែមសម្រាប់សេវាកម្មសុខភាពផ្លូវចិត្ត
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១,០២២ករណី និងស្លាប់១០នាក់។ បច្ចុប្បន្ន ៥៣%នៃប្រជាជនដែលមានសិទ្ធិ បានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Byron Shire, Kempsey និង Tweed នឹងត្រូវបិទខ្ទប់រយៈពេល៧ថ្ងៃចាប់ពីម៉ោង៥ល្ងាចនេះ បន្ទាប់ពីករណិវិជ្ជមានកូវីដម្នាក់ពីទីក្រុងស៊ីដនីបានទៅសហគមន៍ដែលស្ថិតនៅឆ្នេរភាគខាងជើងនៃរដ្ឋញូសៅវែលទាំងនេះ។
ចាប់ពីថ្ងៃនេះទៅ មិត្តភក្តិដែលមានអាយុក្រោម១៨ឆ្នាំមួយក្រុម៣នាក់ អាចទៅលេងផ្ទះគ្នាទៅវិញទៅមកបាន ប្រសិនបើពួកគេរស់នៅក្នុងរង្វង់៥គីឡូម៉ែត្រពីគ្នា និងនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានតែមួយ។ ការជួបជុំពិសេសសម្រាប់មិត្តភក្តិ ឬ "friends bubble" នេះ គឺអនុញ្ញាតតែចំពោះក្រុមគ្រួសារដែលមនុស្សពេញវ័យទាំងអស់បានចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយតែប៉ុណ្ណោះ។
អង្គការកាកបាទក្រហមអូស្រ្តាលីផ្តល់ជូននូវប្រាក់ជំនួយហិរញ្ញវត្ថុ (One-off financial assistance) ដល់ប្រជាជនដែលកាន់ទិដ្ឋាការបណ្តោះអាសន្ន ឬអ្នកដែលគ្មានទិដ្ឋាការ ដែលរងផលប៉ះពាល់ដោយសារតែការបិទខ្ទប់នៅក្នុងរដ្ឋញូសៅវែល។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៦០៣ករណី និងស្លាប់ម្នាក់។
នៅទូទាំងទីប្រជុំជនទីក្រុងម៉ែលប៊ន (Metropolitan Melbourne), Geelong, the Surf Coast, Ballarat និង Mitchell Shire, ឧស្សាហកម្មសំណង់ត្រូវបានបិទរយៈពេល២សប្តាហ៍ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីឆ្លងមួយចំនួននៅក្នុងវិស័យសាងសង់នេះ។ បច្ចុប្បន្ន មានករណីវិជ្ជមាន ៤០៣ករណី ទាក់ទងទៅនឹងឧស្សាហកម្មនេះ ដែលពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់កាន់ការដ្ឋានសាងសង់ ១៨៦កន្លែង។
រដ្ឋវិចថូរៀនឹងទទួលបានថ្នាំវ៉ាក់សាំង Moderna ជាង៣០០,០០០ដូស្តនៅទូទាំងរដ្ឋ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៦ករណី។
អភិបាលដែនដីលោក Andrew Barr បានប្រកាសប្រាក់ជំនួយបន្ថែម ១៤លានដុល្លារដើម្បីគាំទ្រដល់សេវាកម្មសុខភាពផ្លូវចិត្ត គ្រឿងស្រវឹង និងសេវាកម្មគ្រឿងញៀនដទៃទៀតនៅទូទាំងដែនដីនេះ។
Chief Minister Andrew Barr has announced $14 million of additional funding to support mental health, alcohol and other drug services across the territory.
ចុចត្រង់នេះដើម្បី កក់កន្លែងសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

