បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងខណៈករណីឆ្លងកើនឡើង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ ២០២១។

NSW COVID-19 update in Sydney. Friday, August 6, 2021.

The media surround NSW Premier Gladys Berejiklian at a press conference to provide a COVID-19 update in Sydney. Friday, August 6, 2021. Source: AAP Image/Mick Tsikas

  • អ្នកជំងឺនៅ​ក្នុងបន្ទប់ ICU ក្នុងរដ្ឋញូសៅវែលភាគច្រើនមិនបាន​ចាក់វ៉ាក់សាំង។
  • ករណី​ឆ្លង​ថ្មីនៅ​ក្នុង​រដ្ឋ​វិចថូរៀ​​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។
  • ឱសថស្ថាន​ជាង​៣០០កន្លែង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ចាក់វ៉ាក់សាំង​របស់​រដ្ឋ​គ្វីនស្លេន។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណី​ឆ្លង​ថ្មីនៃកូវីដ-១៩​ក្នុងស្រុកចំនួន ២៩២ ករណី ហើយយ៉ាងហោចណាស់ ៤៨ ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេល​ឆ្លង។ មានករណី​ស្លាប់​ម្នាក់​ទៀត​ត្រូវ​បាន​កត់ត្រានៅ​ថ្ងៃនេះ គឺ​ជាស្ត្រីវ័យ៦០ឆ្នាំបា្លយម្នាក់​មកពីភាគនិរតីនៃទីក្រុងស៊ីដនី​ ​ដែល​មិនបានចាក់វ៉ាក់សាំង។ 

រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian ប្រកាសថា​នឹង​មានវត្តមានប៉ូលិស​កាន់តែ​ច្រើន​នៅ​ក្នុង​តំបន់ Canterbury-Bankstown ដើម្បី​ធានា​ឲ្យ​បាន​ថា​ប្រជាជន​គោរព​តាម​បទបញ្ជា​សុខភាព​សាធារណៈ ជាទីដែល​មាន​ការ​កើនឡើង​យ៉ាងខ្លាំង​នៃ​តួលេខ​ឆ្លង​គួរឲ្យ​កត់សម្គាល់។

ប្រធានមន្រ្តីសុខាភិបាល Doctor Kerry Chant មានប្រសាសន៍ថា ក្នុងចំណោមអ្នកដែលស្ថិតនៅក្នុង​បន្ទប់​ICU ទាំងអស់​៥០នាក់នោះ មាន ៤៤ នាក់ហើយដែលមិនបានចាក់វ៉ាក់សាំង ខណៈដែល​ ៦នាក់ទៀត​ចាក់បាន​មួយដូស្ត។

អាជ្ញាធរ​រដ្ឋ​ញូសៅវែល​អង្វរកឲ្យ​អ្នករាល់គ្នាទៅចាក់វ៉ាក់សាំង។ ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នងុស្រុកចំនួន ៦ ករណី​ ដែល​ក្នុង​នោះ ២ករណី​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី ៥ សីហា​ម្សិលមិញ​រួចហើយ។

ករណីថ្មីទាំងអស់នេះ​សុទ្ធតែមាន​ទំនាក់ទំនង​ទៅ​នឹង​ករណីអំបូរ Delta ​ដែល​បាន​រាយការណ៍​ពីមុនរួចហើយ ប៉ុន្តែ​មិនមាន​នរណាម្នាក់​បាន​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​ក្នុង​អំឡុង​ពេល​ឆ្លង​នោះទេ។

ការ​បិទខ្ទប់​កាល​ពីម្សិលមិញ​បង្ករឡើង​ដោយ​ការ​ឆ្លង​២ក្រុមផ្សេងគ្នា គឺចង្កោម Hobsons Bay និង Maribyrnong។

ស្វែងរកនៅទីនេះ​សម្រាប់បញ្ជី​ឈ្មោះកន្លែងប៉ះពាល់(exposure sites)។

រដ្ឋគ្វីនស្លេន

រដ្ឋឃ្វីនឡែនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១០ករណី ដែល​ករណីទាំងអស់ទាក់ទងទៅនឹងចង្កោមដែល​គេ​ដឹងរួចទៅហើយ។

ឱសថស្ថាន​ជាង ​៣៣០កន្លែង​ក្នុងសហគមន៍បានចូលរួម​ធ្វើ​ការ​ចាក់ វ៉ាក់សាំង​បង្ការកូវីដ-១៩ ជូនដល់​អ្នកស្រុក​ក្នុងរដ្ឋ​គ្វីនស្លេន។

ប្រធានមន្រ្តីសុខាភិបាល Dr. Janette Young មានប្រសាសន៍ថា វានៅឆាប់ពេកក្នុងការនិយាយថាតើការបិទខ្ទប់នៅ​ភាគ​អាគ្នេយ៍​រដ្ឋ​គ្វីនស្លេននេះ នឹងត្រូវបញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែ​សីហានេះ​ឬក៏យ៉ាងណានោះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

1 min read

Published

Updated

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now