- ពលរដ្ឋប្រាំលាននាក់ហើយបានចាក់វ៉ាក់សាំងដូសទីមួយនៅរដ្ឋញូសៅវ៉េល
- មានកន្លែងកក់ចាក់វ៉ាក់សាំងបន្ថែមនៅរដ្ឋវិកថូរៀ
- មានការឆ្លងថ្មីចំនួនពីរករណីនៅរដ្ឋធានីខេបេរ៉ា និងគ្មានករណីឆ្លងថ្មីទេនៅរដ្ឋឃ្វីនឡែន
- វ៉ាក់សាំង Pfizer ចំនួនមួយលានដូសបន្ថែមទៀតមកដល់អូស្ត្រាលីនៅយប់នេះ
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីចំនួន 415ករណី និងមានស្លាប់ចំនួនបួនករណី។ យ៉ាងហោចណាស់មាន 35ករណីស្ថិតនៅក្នុងសហគមន៍ និងមានសមត្ថភាពចម្លងទៅអ្នកផ្សេងក្នុងចំណោមករណីសរុបនេះ។
តំបន់ដែលមានករណីឆ្លងថ្មីច្រើនបំផុតមាន Blacktown, Mount Druitt, Marayong, Merrylands, Auburn និង Guildford។
អភិបាលរដ្ឋលោកស្រី Gladys Berejiklian មានប្រសាសន៍ថារដ្ឋាភិបាលកំពុងពិនិត្យមើល "ឱកាស" ដើម្បីផ្តល់សេរីភាពមួយចំនួនដល់អ្នកដែលទទួលបានការចាក់វ៉ាក់សាំងរួចរាល់ចាប់ពីខែកញ្ញាខាងមុខនេះខណៈដែលរដ្ឋនេះសម្រេចបានការចាក់វ៉ាក់សាំងដល់ 50%រួចហើយក្នុងចំណោមពលរដ្ឋពេញវ័យ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកផ្តល់សេវាចាក់វ៉ាក់សាំង។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីចំនួន 25ករណី ដែលក្នុងនោះមានបួនករណីមិនជាប់ពាក់ព័ន្ធនឹងការផ្ទុះការឆ្លងមុនៗទេ។ មានករណីថ្មីចំនួន 13 ស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
អភិបាលរដ្ឋលោក Daniel Andrews មានប្រសាសន៍ថា នៅថ្ងៃនេះគេហទំព័ររដ្ឋាភិបាលទទួលយកការកក់ចាក់វ៉ាក់សាំងចំនួន 84000 កន្លែងថែមទៀត។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល 24ម៉ោងចុងក្រោយនៅទូទាំងអូស្ត្រាលី
- រដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេ ហើយរដ្ឋនេះបានដាក់ពង្រាយកម្លាំងនគរបាលបន្ថែមនៅតាមព្រំដែនជាប់រដ្ឋញូសៅវ៉េល។
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួនពីរករណី ដែលក្នុងនោះមួយករណីជាករណីមិនជាប់ពាក់ព័ន្ធនឹងការឆ្លងពីមុន។
- រដ្ឋាភិបាលសហព័ន្ធបានទិញវ៉ាក់សាំងបង្ការកូវីដ - 19 ចំនួនមួយលានដូសទៀត បន្ថែមទៅលើវ៉ាក់សាំងចំនួន 40លានដូសដែលបានចុះកិច្ចព្រមព្រៀងទិញរួចហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវ៉េល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋឃ្វីនឡែន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវ៉េលដែលបានបកប្រែរួចសម្រាប់៖ វាក្យស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

