- ការបិទខ្ទប់នៅតំបន់ជនបទរដ្ឋញូសៅវែលបន្តដល់ថ្ងៃទី១០ ខែកញ្ញា
- រដ្ឋវិចថូរៀទទួលបានថ្នាំវ៉ាក់សាំង Pfizer ២៥,០០០ដូស្ត
- ប្រាក់ជំនួយអាជីវកម្មបើកនៅក្នុង ACT
- រដ្ឋគ្វីនស្លេននឹងសាងសង់មណ្ឌលធ្វើចត្តាឡីស័កនៅក្បែរ Toowoomba
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ១,០២៩ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៣៧ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ មនុស្ស៣នាក់ដែលមិនបានចាក់វ៉ាក់សាំងបានស្លាប់។
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បានប្រកាសសេរីភាពបន្ថែមសម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ចាប់ពីថ្ងៃទី ១៣ ខែកញ្ញាទៅ។
- ប្រជាជនដែលរស់នៅក្រៅតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ នឹងអាចជួបជុំគ្នានៅទីខាងក្រៅជាក្រុមៗបាន៥នាក់ នៅក្នុងរង្វង់៥គីឡូម៉ែត្រពីផ្ទះ។
- ក្រុមគ្រួសារដែលស្ថិតនៅក្នុង តំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ នឹងអាចជួបជុំគ្នានៅទីខាងក្រៅបាន ប៉ុន្តែនឹងត្រូវតែអនុវត្តន៍តាមវិធានដែលមានស្រាប់ជុំវិញ បម្រាមគោចរ និងការកម្រិតពេលម៉ោងហាត់ប្រាណ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៨០ករណី ដែលក្នុងនោះ ៤១ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ប្រជាជនអាយុក្រោម៤០ឆ្នាំ ដែលបានកក់ទុកការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំង AstraZeneca រួចហើយ ពីពេលនេះទៅនឹងទទួលបានថ្នាំវ៉ាក់សាំង Pfizer ជាស្វ័យប្រវត្តិ ខណៈដែលថ្នាំវ៉ាក់សាំង Pfizer ចំនួន ២៥,០០០ដូស្ត បានមកដល់រដ្ឋវិចថូរៀហើយ នេះបើតាមប្រសាសន៍របស់លោកJeroen Weimar ស្នងការទទួលបន្ទុកខាងកូវីដ-១៩។
ស្វែងរកនៅទីនេះសម្រាប់ បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីរដ្ឋធានីអូស្រ្តាលីបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៤ករណី ធ្វើឲ្យករណីសកម្មសរុបនៅក្នុងរដ្ឋនេះឡើងដល់ ១៩០ករណីហើយ។
អាជីវកម្មនៅទីក្រុងខេនបេរ៉ាដែលរងផលប៉ះពាល់ដោយសារការបិទខ្ទប់នេះ ឥឡូវអាចដាក់ពាក្យសុំប្រាក់ជំនួយ រហូតដល់ទៅ១០,០០០ ដុល្លារ សម្រាប់ក្រុមហ៊ុនដែលជួលបុគ្គលិក និងរហូតដល់ ៤,០០០ដុល្លារ សម្រាប់អាជីវកម្មដែលមិនជួលបុគ្គលិក។
សូមចុចនៅទីនេះដើម្បីពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេននឹងសាងសង់មណ្ឌលដាច់ដោយឡែកមួយសម្រាប់ធ្វើចត្តាឡីស័កនៅព្រលានយន្តហោះ Wellcamp ក្បែរ Toowoomba។
- រាល់កុមារអាយុពី១២ឆ្នាំឡើងទៅនៅដែនដីភាគខាងជើង ឥឡូវនេះមានសិទ្ធិទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់Pfizer។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

