- ក្នុងរដ្ឋញូសៅវែលការជួបជុំក្រុមគ្រួសារនៅតែជាកត្តាសំខាន់មួយដែលរួមចំណែកនៅក្នុងតួលេខឆ្លងខ្ពស់។
- រដ្ឋវិចថូរៀនៅមិនទាន់សម្រេចលើការបន្ធូរបន្ថយការរឹតបន្តឹងនៅឡើយទេ។
- រដ្ឋអូស្រ្តាលីខាងត្បូងអះអាងបិទបញ្ចប់ការបិទខ្ទប់។
- រដ្ឋគ្វីនស្លេនស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីករណីវិជ្ជមានម្នាក់បានរត់គេចចេញពីការបិទខ្ទប់នៅស៊ីដនី។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ១៤៥ ករណី។ ចំនួនករណីឆ្លងនៅតំបន់ Fairfield បានថយចុះ។ ស្នងការប៉ូលីសលោក Mick Fuller បានព្រមានថា នរណាម្នាក់ដែលមានគម្រោងធ្វើបាតុកម្មនៅស៊ីដនីក្នុងអំឡុងពេលបិទខ្ទប់នេះនឹងត្រូវចាប់ខ្លួន។
នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ឱសថស្ថានក្នុងតំបន់នឹងអាចចាក់ថ្នាំវ៉ាក់សាំង AstraZeneca ជូនដល់ប្រជាជនដែលមានអាយុ៦០ឆ្នាំឡើង នេះបើតាមប្រសាសន៍របស់ Dr. Kerry Chant ប្រធានមន្រ្តីសុខាភិបាលរដ្ឋញូសៅវែលដែលសង្កត់ធ្ងន់ពីកង្វះខាតថ្នាំវ៉ាក់សាំងPfizer។
Dr. Kerry Chant ជំរុញឱ្យមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ទៅចាក់វ៉ាក់សាំង។ ស្វែងរកនៅទីនេះ សម្រាប់បញ្ជីឈ្មោះឱសថស្ថាន។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន១១ករណី។ ករណីទាំងអស់សុទ្ធតែមានទំនាក់ទំនងទៅនឹងការផ្ទុះឡើងនៃអំបូរ Delta នាពេលបច្ចុប្បន្ន ហើយបានធ្វើចត្តាឡីស័កស្រាប់ហើយក្នុងអំឡុងពេលឆ្លងនេះ។ ចំនួនករណីសកម្មសរុបគឺ ១៩០នាក់។
ការបិទខ្ទប់ (lockdown) លើកទី៥នេះ ដល់ពេលកំណត់ត្រូវបញ្ចប់នៅវេលាម៉ោង ១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែកក្កដា ប៉ុន្តែអាជ្ញាធរនិយាយថា នៅមិនទាន់សម្រេចនៅឡើយទេ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- ការពាក់ម៉ាសជាកំហិតនៅតែត្រូវអនុវត្តនៅទូទាំងតំបន់ភាគអាគ្នេយ៍នៃរដ្ឋគ្វីនស្លេន។ ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះទីកន្លែងប៉ះពាល់។
- រដ្ឋអូស្រ្តាលីខាងត្បូងនឹងដកចេញនូវបទបញ្ជាបិទខ្ទប់ Lockdown នៅវេលាម៉ោង ១២និង០១នាទីរំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃពុធ ប៉ុន្តែវិធានមួយចំនួននៅតែត្រូវអនុវត្តដដែល។
- យោងតាមក្រសួងសុខាភិបាលសហព័ន្ធ មានករណីសកម្មនៃកូវីដ-១៩ចំនួន ២១១៧ ករណី ក្នុងប្រទេសអូស្រ្តាលីទាំងមូល។
ជំនឿមិនពិតនៃកូវីដ-១៩៖
យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយនិងសម្លាប់តែមនុស្សចាស់ ឬអ្នកជំងឺតែប៉ុណ្ណោះ។
ការពិតនៃកូវីដ-១៩៖
វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយនិងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អមួយចំនួនផងដែរ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

