- ប្រធានមន្រ្តីសុខាភិបាលរដ្ឋញូសៅវែល Dr Kerry Chant បានប្រកាស"គ្រាអាសន្នថ្នាក់ជាតិ"។
- រដ្ឋមន្រ្តីទីមួយលោកស្រី Berejiklian ស្នើសុំការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer បន្ថែមសម្រាប់តំបន់ភាគនិរតី និងភាគខាងលិចក្រុងស៊ីដនី។
- ទោះបីចំនួនករណីឆ្លងទាបនៅក្នុងរដ្ឋវិចថូរៀ លោករដ្ឋមន្រ្តីទីមួយ Daniel Andrews មិនអាចព្យាករណ៍ចុងបញ្ចប់នៃការបិទខ្ទប់ lockdown បានទេ។
- វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer អនុម័តសម្រាប់កុមារអាយុពី ១២ ទៅ១៥ឆ្នាំ។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៣៦ ករណី ជាមួយនឹង៥៣ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង និងអះអាងថាមានមនុស្សម្នាក់ស្លាប់។
អ្នកស្រុកដែលរស់នៅតំបន់ Cumberland និង Blacktown នឹងមិនអាចចាកចេញពីផ្ទះរបស់ពួកគេទៅធ្វើការបានទេ លុះត្រាតែពួកគេស្ថិតនៅក្នុងឧស្សាហកម្មសុខាភិបាល និងឧស្សាហកម្មសង្រ្ញោះបន្ទាន់ ឬ ស្ថិតនៅក្នុងបញ្ជីការងារដែលត្រូវបានអនុញ្ញាតិ។
ស្វែងរកនៅទីនេះចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៤ករណី ជាមួយនឹង៤ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ ចំនួនករណីសកម្មនៅក្នុងរដ្ឋនេះនាពេលបច្ចុប្បន្នមានចំនួន១៥៨ករណី។
មានអ្នកដែលទំនាក់ទំនងជិតស្និទ្ធបឋមប្រមាណជា ១៩.០០០ នាក់ កំពុងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេនៅទូទាំងរដ្ឋ។
ស្វែងរកនៅទីនេះ ចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីតែ១ករណីប៉ុណ្ណោះ ដែលបានមកពីការធ្វើតេស្តជាង ២៣,៥០០នាក់។
- អ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Qantas ម្នាក់បានធ្វើតេស្តឃើញមានកូវីដ-១៩វិជ្ជមាននៅក្នុងរដ្ឋគ្វីនស្លេន បន្ទាប់ពីបានបម្រើនៅលើជើងហោះហើរក្នុងស្រុកចំនួន៦ នៅទូទាំងរដ្ឋ។
- មនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំនឹងនៅតែត្រូវរង់ចាំរហូតដល់ខែកញ្ញា ឬខែតុលា ដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer បាន ខណៈដែលនិយ័តករវេជ្ជសាស្រ្តអូស្រ្តាលី TGA អនុម័តថ្នាំនេះសម្រាប់ចាក់ឲ្យកុមារអាយុពី ១២ ដល់១៥ឆ្នាំ។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងបញ្ចប់នៅថ្ងៃនេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

