- ការបិទខ្ទប់នៅតំបន់ជនបទនៃរដ្ឋញូសៅវែលត្រូវបន្តរហូតដល់ថ្ងៃទី ២៨ ខែសីហា
- រដ្ឋវិចថូរៀកត់ត្រាការកើនឡើងខ្លាំងនៃចំនួនករណីឆ្លង ខណៈដែលគ្រប់កំណត់ថ្ងៃទី២០០ នៃការបិទខ្ទប់ក្នុងអំឡុងពេលរោគរាតត្បាត
- ACT មានករណីអាថ៌កំបាំង៥ករណី
- រដ្ឋគ្វីនស្លេន និងដែនដីភាគខាងជើង កត់ត្រាករណីឆ្លងក្នុងស្រុកសូន្យករណី
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៦៨១ករណី ជាមួយនឹងយ៉ាងហោចណាស់ ៨៧ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ បុរសម្នាក់ក្នុងវ័យ៨០ឆ្នាំប្លាយបានស្លាប់ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបទាក់ទងនឹងកូវីដ-១៩នៅក្នុងការផ្ទុះឡើងនៃអំបូរDelta នាពេលបច្ចុប្បន្នឡើងដល់៦១នាក់ហើយ។
លោកស្រីរដ្ឋមន្រ្តីទីមួយ Gladys Berejiklian មានប្រសាសន៍ថា ករណីឆ្លងភាគច្រើនបានមកពីតំបន់ Merrylands, Guildford, Auburn, Granville, Lidcombe, Greenacre និង Blacktown ។
ក្នុងចំណោម៨២ករណីដែលកំពុងតែស្ថិតនៅក្នុងបន្ទប់ICU មាន៧១នាក់ហើយដែលមិនបានចាក់វ៉ាក់សាំង។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ៥៧ករណី ដែលក្នុងនោះ៣ករណីមិនដឹងពីប្រភព។ ១៣ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អនុប្រធានមន្រ្តីសុខាភិបាល លោក Ben Cowie មានប្រសាសន៍ថា ការធ្វើតេស្តកាកសំណល់លូទឹកម្តងហើយម្តងទៀតបង្ហាញថា មានវីរុសនេះនៅក្នុងតំបន់ Shepparton ភាគពាយព្យនៃរដ្ឋវិចថូរៀ និងនៅតំបន់ Ardeer ជាយក្រុងម៉ែលប៊ន។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
ដែនដីរដ្ឋធានីអូស្រ្តាលី ACT
ACT កត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៦ករណី ដែលក្នុងនោះ ៥ករណីមិនពាក់ព័ន្ធទៅនឹងការផ្ទុះឡើងដែលគេបានដឹងរួចហើយនោះទេ។ ចំនួនករណីសកម្មសរុបនៅក្នុងទីក្រុងខេនបេរ៉ាមាន ៨៣ករណី។
ខ្សែរថភ្លើងក្នុងក្រុង ខ្សែរថយន្តក្រុង និងសាលាមត្តេយ្យនៅ Turner និង គ្លីនីកវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនៅ Belconnen ស្ថិតនៅក្នុងចំណោម កន្លែងប៉ះពាល់(exposure sites) ថ្មីៗ។
ពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ការបិទខ្ទប់នៅ Greater Darwin ត្រូវបានដកចេញ ប៉ុន្តែនៅតែមានវិធានការរឹតត្បឹតមួយចំនួន។
- ការបិទខ្ទប់នៅតំបន់ Katherine ត្រូវបន្តរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី២០ ខែសីហា។
- រដ្ឋមន្រ្តីទីមួយ លោកស្រី Annastacia Palaszczuk ស្នើសុំឲ្យមានការដាក់ពង្រាយកងកម្លាំងយោធានៅតាមព្រំដែនរវាងរដ្ឋគ្វីនស្លេននិងរដ្ឋញូសៅវែល។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

