- រដ្ឋញូសៅវ៉េលមានករណីឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មាន
- រដ្ឋវិកថូរៀមានការឆ្លងចំនួន 190ករណី ខណៈដែលមានការបង្កើនល្បឿនចាក់វ៉ាក់សាំង
- ដែនដីរដ្ឋធានីខេនបេរ៉ាសម្រេចបានការចាក់វ៉ាក់សាំងដូសទីមួយដល់ 70 ភាគរយនៅចុងសប្តាហ៍នេះ
- រដ្ឋអូស្ត្រាលីភាគខាងត្បូងដាក់បញ្ចូលហាងលក់គ្រឿងស្រវឹងពីរកន្លែងជាទីតាំងមានអ្នកវិជ្ជមានទៅកាន់
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1533 ករណី និងស្លាប់បួនករណី ដែលក្នុងនោះអ្នកជំងឺ 173នាក់កំពុងសម្រាកព្យាបាលនៅកន្លែងសង្រ្គោះបន្ទាន់ (ICU) និងអ្នកជំងឺ 62នាក់ដាក់ម៉ាស៊ីនជំនួយដកដង្ហើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Brad Hazzard មានប្រសាសន៍ថាពលរដ្ឋញូសៅវ៉េល 72% ដល់វេនចាក់វ៉ាក់សាំងបានចាក់វ៉ាក់សាំងបង្ការដូសទីមួយរួចរាល់ហើយ និងមានពលរដ្ឋជិត 40% បានចាក់វ៉ាក់សាំងបង្ការបានទាំងពីរដូស។ អាជ្ញាធរបានអំពាវនាវដល់នគរបាល បុគ្គលិកផ្តល់ជំនួយសង្រ្គោះបន្ទាន់ពីតំបន់រដ្ឋាភិបាលទាំង 12 ដែលមានការព្រួយបារម្ភឲ្យមកចាក់វ៉ាក់សាំងនៅចុងសប្តាហ៍នេះ។
សូមចុចត្រង់នេះ ដើម្បីកក់កន្លែងចាក់វ៉ាក់សាំង ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មី 190ករណី ដោយក្នុងនោះ 103ករណីមានការឆ្លងជាប់ពាក់ព័ន្ធនឹងការឆ្លងមុនៗ។ អាជ្ញាធរកំពុងស្រាវជ្រាវរកប្រភពនៃការឆ្លងចំនួន 87ករណីផ្សេងទៀត។
ខណៈដែលរដ្ឋនេះរំពឹងថានឹងសម្រេចបានការចាក់វ៉ាក់សាំងបង្ការដូសទីមួយចំនួន 70% មុនកាលបរិច្ឆេទកំណត់ រដ្ឋមន្ត្រីក្រសួងការងារលោក Martin Pakula ប្រកាសពីការពន្យាពេល កម្មវិធីឧបត្ថម្ភដល់អាជីវកម្ម។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- វ៉ាក់សាំងបង្ការកូវិដ-19 ប្រភេទ Moderna ត្រូវបានផ្តល់ការអនុញ្ញាតដោយរដ្ឋបាលគ្រប់គ្រងថ្នាំពេទ្យដើម្បីចាក់ជូនកុមារមានអាយុពី 12ឡើង។
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មី 32ករណី ដែលក្នុងនោះ19ករណីស្ថិតនៅក្នុងសហគមន៍ និងមានសមត្ថភាពចម្លងទៅអ្នកផ្សេង។ អាជ្ញាធររំពឹងថាខ្លួននឹងសម្រេចបានការចាក់វ៉ាក់សាំងដូសទីមួយរហូតដល់ 70% នៅចុងសប្តាហ៍នេះ។
- រដ្ឋឃ្វីនឡែនមានការឆ្លងថ្មីក្នុងសហគមន៍មួយករណីលើក្មេងស្រីអាយុ 4ឆ្នាំ ដែលបានប្រកាសកាលពីម្សិលមិញនេះ។
- រដ្ឋអូស្ត្រាលីភាគខាងត្បូងឲ្យដឹងថា អ្នកបើករថយន្តដឹកទំនិញពីររូបពីរដ្ឋញូសៅវ៉េលបានទៅកាន់ ហាងស្រាពីរកន្លែងនៅភាគខាងជើងទីក្រុងអាដឺឡែត។ បុរសទាំងពីររូបនេះត្រូវធ្វើតេស្តរកឃើញវិជ្ជមានកូវិដ-19 ក្រោយមក។ អ្នកដែលទៅកាន់ហាងស្រាទាំងពីរនេះត្រូវតែធ្វើចត្តាឡីស័កដោយខ្លួនឯង 14 ថ្ងៃដោយរួមទាំងសមាជិកគ្រួសារដែលបានទាក់ទងផងដែរ។


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

