បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលផាកពិន័យកាន់តែធ្ងន់សម្រាប់ការបំពានចត្តាឡីស័ក ខណៈដែលរដ្ឋនេះសង្ស័យករណីទី៦នៃអូមីក្រុង

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១។

People wearing PPE arriving at Sydney International Airport in Sydney, Monday, November 29, 2021.

People arriving at Sydney International Airport in Sydney. Source: AAP

រដ្ឋញូសៅវែល​បានកត់ត្រាករណី​ទី​៦ នៃ​វ៉ារ្យង់ Omicron ដែលជាបុរសក្រុងស៊ីដនីក្នុងវ័យ ៤០ឆ្នាំប្លាយ ដែលបានមកដល់តាម​ជើងហោះហើរ​ដូចគ្នាជាមួយនឹងករណីមួយចំនួនទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ប្រធានមន្រ្តី​សុខាភិបាល លោក Paul Kelly និយាយថា វានឹងត្រូវការពេលវេលារហូតដល់ពីរសប្តាហ៍ មុនពេល​មានព័ត៌មានគ្រប់គ្រាន់​ស្តីអំពីការគំរាមកំហែងនៃវ៉ារ្យ៉ង់អូមីក្រុង (Omicron) នេះ។

អ្នកដំណើរអន្តរជាតិទាំងអស់ដែលចូលមកក្នុងរដ្ឋញូសៅវែល និង​រដ្ឋ​វិចថូរៀ ចាំបាច់ត្រូវនៅដាច់ដោយឡែកពីគេ រយៈពេល ៧២ម៉ោង និងធ្វើតេស្តរកកូវីដ-១៩។ ការធ្វើតេស្តលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ បន្ទាប់ពីបានមកដល់រដ្ឋ​ញូសៅវែល ហើយនៅចន្លោះថ្ងៃទី៥ និងទី៧ នៅរដ្ឋវិចថូរៀ សូម្បីតែបន្ទាប់ពីចាកចេញពីកន្លែងធ្វើចត្តាឡីស័កហើយក៏ដោយ។

អ្នកធ្វើដំណើរទាំងអស់ដែលចូលមក​ក្នុងរដ្ឋញូសៅវែល ពីប្រទេសអាហ្វ្រិកខាងត្បូងចំនួនប្រាំបី ឬប្រាំបួនក្នុងករណីរដ្ឋវិចថូរៀ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ។

រដ្ឋញូសៅវែល​បានបង្កើនការផាកពិន័យរបស់ខ្លួនដល់ទៅ $៥,០០០ សម្រាប់អ្នកដែលមិនគោរពតាមលក្ខខណ្ឌ​ធ្វើចត្តាឡីស័ក ឬការធ្វើតេស្ត ដោយកើនឡើងពី $១,០០០។ ការផាកពិន័យសម្រាប់ក្រុមហ៊ុនសាជីវកម្មដែលបំពានលក្ខខណ្ឌទាំងនេះ នឹង​ត្រូវ​ផាកពិន័យ​ទ្វេដង គឺចំនួន $១០,០០០ ដុល្លារ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី ១,១៧៩ករណី និង​ស្លាប់​៦នាក់។ រដ្ឋញូសៅវែល​កត់ត្រា ២៥១ករណី និង​ សូន្យករណី​នៅ​រដ្ឋ​គ្វីនស្លេន។


ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW  Victoria  Queensland  South Australia  ACT  Western Australia  Tasmania Northern Territory 

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  

·        ព័ត៌មានបន្ថែមអំពី​ វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


Share

1 min read

Published

Updated




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now