ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ក្នុងរដ្ឋញូសៅវែល មួយភាគបីនៃកុមារអាយុចន្លោះពី ១២ទៅ១៥ឆ្នាំបានចាក់វ៉ាក់សាំងដូស្តដំបូងរបស់ពួកគេរួចហើយ
- រដ្ឋវិចថូរៀប្រកាសផ្តល់ជូនវ៉ាក់សាំង Moderna បន្ថែម
- បញ្ជីទីកន្លែងដែលអ្នកកូវីដវិជ្ជមានបានទៅកើនឡើងក្នុងACT
- ៥០%នៃពលរដ្ឋអូស្រ្តាលីដែលមានសិទ្ធិបានទៅចាក់វ៉ាក់សាំងពេញលេញរួចហើយ
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១,០៤៣ករណី និងស្លាប់១១នាក់។
រដ្ឋនេះបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងការនាំយកនិស្សិតអន្តរជាតិ៥០០នាក់ ដែលបានចាក់វ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca ២ដូស្តរួចហើយ ឲ្យត្រឡប់មកវិញ។
បំណែកវីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុងប៉ាន់គំរូកាកសំណល់ទឹកស្អុយពីតំបន់ Lightning Ridge ភាគខាងលិចរដ្ឋញូសៅវែល តំបន់Jindabyne ក្នុងភាគខាងត្បូងរដ្ឋញូសៅវែល តំបន់Crookwell ក្នុង Southern Tablelands និងនៅ South Lismore ក្នុងភាគខាងជើងរដ្ឋញូសៅវែល។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧៣៣ករណី ដែលក្នុងនោះ ៨៤%អាយុក្រោម៥០ឆ្នាំ។ មនុស្សម្នាក់បានស្លាប់។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកMartin Foley និយាយថា ឱសថស្ថានជាង៧០០កន្លែងនៅទូទាំងរដ្ឋនឹងទទួលបានវ៉ាក់សាំង Moderna ជាង៣សែនដូស្តបន្ថែមនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ហើយវ៉ាក់សាំងModerna ប្រមាណជា ៣២,០០០ដូស្ត នឹងត្រូវបែងចែកទៅឲ្យកន្លែងចាក់វ៉ាក់សាំងដែលបង្កើតឡើងបណ្តោះអាសន្ន ហើយចាក់សម្រាប់អ្នកដែលមានអាយុពី ១២ដល់៥៩ឆ្នាំ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៩ករណី។
គិលានុប្បដ្ឋាកដែលបានចាក់វ៉ាក់សាំងពេញលេញហើយម្នាក់មកពី Calvary Haydon Retirement Community នៅភាគខាងជើងទីក្រុងខេនបេរ៉ា បានធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាន។ បច្ចប្បន្នមាន ទីកន្លែងប៉ះពាល់(exposure locations) ប្រមាណ៤៥០កន្លែងនៅACT។
ចុចត្រង់នេះដើម្បី កក់កន្លែងសម្រាប់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ការសាកល្បងធ្វើចត្តាឡីស័កក្នុងផ្ទះរបស់រដ្ឋថាសម៉ាញៀចាប់ផ្តើមនៅថ្ងៃនេះ ដោយអ្នកដំណើរត្រូវអនុវត្តតាមច្បាប់ទម្លាប់ជាច្រើនដូចជា ត្រូវមានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន និងធ្វើដំណើរតាមមធ្យោបាយដឹងជញ្ជូនឯកជនពីព្រលានយន្តហោះ ដើម្បីចៀសវាងការធ្វើដំណើរតាមសេវាកម្មសាធារណៈ។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

