- រដ្ឋញូសៅវ៉េលពង្រីកលទ្ធភាពចាក់វ៉ាក់សាំងបង្ការកូវិដ-19 ដល់ក្រុមអាទិភាព
- ភាគខាងលិចទីក្រុងម៉ែលប៊ិនកត់ត្រាករណីឆ្លងថ្មីរហូតដល់ 60 ភាគរយនៅទូទាំងរដ្ឋ
- រដ្ឋធានីខេនបេរ៉ា ACT មានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 26ករណី
- មានទីតាំងថ្មីដែលអ្នកវិជ្ជមានកូវិដ-19 បានទៅកាន់នៅរដ្ឋអូស្ត្រាលីខាងត្បូង
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1035 ករណី ដែលក្នុងនោះ 714ករណីឆ្លងនៅភាគខាងលិច និងភាគខាងត្បូងទីក្រុងស៊ីដនីយ៍។ ក៏មានផងដែរនូវការបាត់បង់ជីវិតពលរដ្ឋពីររូប ដោយមួយរូបក្នុងវ័យ 70ឆ្នាំ និងមួយរូបទៀតស្លាប់នៅក្នុងវ័យ 80ឆ្នាំ។
នៅតំបន់ដែលមានការព្រួយបារម្ភ ក្រុមអាយុដែលស្ថិតនៅក្នុងក្រុមអាទិភាពត្រូវបានពង្រីក ដោយអនុញ្ញាតពលរដ្ឋមានអាយុ 40-49 ឆ្នាំអាចកក់ចាក់វ៉ាក់សាំងបាន។ បុគ្គលិកបំពេញការងារលើផ្នែកលក់គ្រឿងទេស និងរោងចក្រសាច់ ដែលរស់នៅក្រៅតំបន់ដែលមានការព្រួយបារម្ភក៏ស្ថិតនៅក្នុងក្រុមអាទិភាពផងដែរ។
ក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការរៀបអាពាហ៍ពិពាហ៍ផងដែរ ដោយអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ដោយមានភ្ញៀវចូលរួមប្រាំនាក់ ចាប់ពីថ្ងៃទី 3 ខែកញ្ញាខាងមុខនេះ។
បុគ្គលិកដែលត្រូវបានអនុញ្ញាតឲ្យបំពេញការងារត្រូវតែ ដាក់ពាក្យសុំលិខិតអនុញ្ញាត ដើម្បីធ្វើដំណើរចូល និងចេញពីតំបន់ទាំង 12 ដែលមានការព្រួយបារម្ភ។
កក់កន្លែង ណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 64ករណី ដោយក្នុងនោះ 49ករណីជាប់ពាក់ព័ន្ធនឹងការឆ្លងមុនៗ និង15ករណីទៀតមិនទាន់រកប្រភពឃើញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Martin Foley មានប្រសាសន៍ថាតំបន់ភាគខាងលិចទីក្រុងម៉ែលប៊ិនគឺជាតំបន់ដែលមានការព្រួយបារម្ភបំផុតក្នុងនោះមាន Wyndham, Newport, Altona North និង Hume។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ក្រសួងសុខាភិបាលរដ្ឋអូស្ត្រាលីភាគខាងត្បូងចាត់ទុកស្ថានីយ៍ចាក់ប្រេងឥន្ធនៈពីរកន្លែងនៅ Port Augusta និង ស្ថានីយ៍ពីរកន្លែងទៀតនៅ Ceduna ជា ទីតាំងដែលអ្នកវិជ្ជមានបានទៅកាន់ បន្ទាប់ពីអ្នកបើករថយន្តដឹកទំនិញពីរនាក់ពីរដ្ឋញូសៅវ៉េលធ្វើតេស្តរកឃើញវិជ្ជមានមេរោគកូរ៉ូណា។
- ចាប់ពីថ្ងៃទី 24 កញ្ញាខាងមុខនេះ ពលរដ្ឋទាំងឡាយណាដែលមានវ័យ 18ឆ្នាំឡើងមកពីរដ្ឋធានីខេនបេរ៉ា រដ្ឋញូសៅវ៉េល និងរដ្ឋវិកថូរៀត្រូវតែបង្ហាញភស្តុតាងបញ្ជាក់ថាគេបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់បានមួយដូសមុនពេលចូលមកកាន់រដ្ឋអូស្ត្រាលីខាងត្បូង។
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

