- រដ្ឋវិចថូរៀប្រកាសកញ្ចប់ថវិកា ២១លានដុល្លារដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំង
- ការកើនឡើងនៃចំនួនករណីឆ្លងនៅក្នុងតំបន់ជនបទនៃរដ្ឋញូសៅវែល បង្កឲ្យមានការបារម្ភ
- ACT ប្រកាសបន្ធូរបន្ថយការរឹតត្បិតបន្ថែមទៀត
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៧៤៩ករណី និងស្លាប់ ១១នាក់។
៨៩,៤%នៃប្រជាជនអាយុ១៦ឆ្នាំឡើងទៅនៅក្នុងរដ្ឋនេះបានចាក់វ៉ាក់សាំងមួយដូស្ត និង ៦៧,២% បានចាក់ពីរដូស្ត។
លោកអភិបាលរដ្ឋ Daniel Andrews បានប្រកាសកញ្ចប់ថវិកាមួយចំនួន ២១លានដុល្លារដើម្បីបង្កើនការចាក់វ៉ាក់សាំង រួមបញ្ចូលទាំងគ្លីនីកចាក់វ៉ាក់សាំងចល័ត ការកក់ទុកការណាត់ជួប ការដឹកជញ្ជូន និងជម្រើសផ្សេងៗទៀតដែលត្រូវការចាំបាច់នៅក្នុងសហគមន៍។
រដ្ឋាភិបាលវិចថូរៀបានអះអាងថា ខ្លួននឹងបន្ថែមការផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេក្នុងរយៈពេលខ្លីជាងមុន ចូលទៅក្នុងបញ្ជីនៃការកែប្រែច្បាប់ទម្លាប់នៅពេលដែលរដ្ឋនេះសម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំង២ដូស្ត៧០%។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នកនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៧៣ករណី និងស្លាប់ ៤នាក់។
ជិត៧៥%នៃកុមារអាយុចន្លោះពី ១២-១៥ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូស្តដំបូងរបស់ពួកគេរួចហើយ ខណៈដែល ៣៥,៥%បានចាក់២ដូស្តរួចហើយ។
រដ្ឋនេះក៏សម្រេចបានអត្រាចាក់វ៉ាក់សាំង២ដូស្តចំនួន ៨០% សម្រាប់ប្រជាជនអាយុលើសពី១៦ឆ្នាំឡើងទៅរួចហើយ។
ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant បាននិយាយថា ការកើនឡើងនៃចំនួនករណីឆ្លងនៅក្នុងតំបន់ជនបទនៅតែជាក្តីបារម្ភ ហើយជំរុញឲ្យសហគមន៍នេះទៅចាក់វ៉ាក់សាំង។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៤ករណី ដែលក្នុងនៅ ២១ករណីត្រូវបានផ្សារភ្ជាប់នឹងករណីដែលគេបានដឹងរួចស្រាប់ទៅហើយ។
ដែនដីនេះបានប្រកាសបន្ធូរបន្ថយការរឹតត្បិតដោយសារកូវីដ -១៩បន្ថែមទៀត ជាការឆ្លើយតបទៅនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងបាន ៨០ ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។
អាជីវកម្មលក់រាយទាំងអស់ ទាំងចាំបាច់និងមិនចាំបាច់ នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ចាប់ពីម៉ោង ១១និង៥៩ នាទីយប់ ថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលា។
សូមចុចនៅទីនេះដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នក នៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនបានបង្ហាញឲ្យដឹងនូវ ផែនការ សម្រាប់ការធ្វើដំណើរក្នុងប្រទេស និងអន្តរជាតិ ចូលមកក្នុងរដ្ឋនេះ នៅពេលដែលខ្លួនសម្រេចបានគោលដៅចាក់វ៉ាក់សាំងពេញលេញបាន ៧០%, ៨០% និងបន្ទាប់មក 90% នៃប្រជាជនដែលមានសិទ្ធិទៅចាក់វ៉ាក់សាំង។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធឺរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

