- ក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលជំរុញពលរដ្ឋនៅតំបន់ជនបទមួយចំនួនឲ្យមកធ្វើតេស្ត
- នៅរដ្ឋវិកថូរៀមានពលរដ្ឋ 39% បានចាក់វ៉ាក់សាំងការពារគ្រប់ដូស
- ដែនដីរដ្ឋធានីខេនបេរាមានការឆ្លងក្នុងសហគមន៍ថ្មី 15ករណី និងរដ្ឋឃ្វីនឡែនមានការឆ្លងថ្មី 5ករណី
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1599 ករណី និងស្លាប់8ករណី។ មកទល់ពេលនេះមានអ្នកស្លាប់ដោយសារកូវិដ-19 ចំនួន 170នាក់ហើយចាប់តាំងពីការផ្ទុះការឆ្លងនាពេលបច្ចុប្បន្ននេះ។
អាជ្ញាធរបានរកឃើញសំណាកកូវិដ-19 នៅរោងចក្រកែច្នៃទឹកលូនៅតំបន់ Byron Bay, Bangalow. Jindabyne, Harden, Moruya, Yass, Port Macquarie, Trangie និងYoung។ ការរកឃើញនេះធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ ពីព្រោះថ្មីៗនេះគ្មានការឆ្លងនៅតំបន់ទាំងនេះទេ។ អាជ្ញាធរបានជំរុញដល់ពលរដ្ឋគ្រប់រូបធ្វើការតាមដានសុខភាពក្នុងករណីមានរោគសញ្ញាត្រូវទៅធ្វើតេស្តភ្លាម។
មកទល់ថ្ងៃនេះរដ្ឋបានសម្រេចបានការចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋបាន 8លាននាក់ហើយ ដោយក្នុងនោះ 44.5% បានចាក់វ៉ាក់សាំងបង្ការបានគ្រប់ដូស។
សូមចុចត្រង់នេះ ដើម្បីកក់កន្លែងចាក់វ៉ាក់សាំង ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 450ករណី ដោយក្នុងនោះជាង 70% នៃករណីថ្មីមានឆ្លងនៅតំបន់ភាគខាងជើងទីក្រុងម៉ែលប៊ិន។
ចាប់ពីថ្ងៃអាទិត្យទី 12 កញ្ញានេះទៅ ស្ត្រីមានផ្ទៃពោះចាប់ពីសប្តាហ៍ទី 24 នឹងទទួលបានអាទិភាពកក់ចាក់វ៉ាក់សាំងបង្ការនៅតាមគ្លីនិករបស់រដ្ឋ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ា គឺជារដ្ឋទីមួយនៅអូស្ត្រាលីដែលបានចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋដែលមានអាយុលើសពី 16ឆ្នាំបានពាក់កណ្តាល។
- មានជាង 1000 គ្រួសារត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កខណៈដែលទីក្រុងប្រឹសបិនកត់ត្រានូវករណីឆ្លងថ្មីចំនួន 5។
- រដ្ឋអូស្ត្រាលីភាគខាងត្បូងនឹងផ្តល់វ៉ាក់សាំងបង្ការកូវិដ-19 ប្រភេទ Pfizer ដល់ពលរដ្ឋគ្រប់រូបដែលមានអាយុលើសពី 12ឆ្នាំ ដោយរួមបញ្ចូលនូវពលរដ្ឋទាំងឡាយណាដែលមានវ័យលើសពី 60ឆ្នាំផងដែរ ចាប់តាំងពីថ្ងៃទី 13 ខែកញ្ញានេះទៅ។


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

