ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- កាកបាទក្រហមផ្តល់ជូនជំនួយដល់អ្នកស្រុកនៅ Greater Sydney ដែលកាន់ទិដ្ឋាការបណ្តោះអាសន្ន។
- អាទិភាពក្នុងការទៅចាក់វ៉ាក់សាំងសម្រាប់សិស្សថ្នាក់ទី១២ កំពុងតែប្រព្រឹត្តទៅនៅរដ្ឋវិចថូរៀ
- មានកន្លែងទំនេរច្រើនជាងមុនសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនិងទៅធ្វើតេស្ត សម្រាប់អ្នកស្រុកខេនបេរ៉ាដែលមានពិការភាព
- សូន្យករណីឆ្លងថ្មីនៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង និងរដ្ឋគ្វីនស្លេន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២២០ករណី និងស្លាប់ ៨នាក់។
នាយកខាងផ្នែកសុខភាពជនជាតិដើម Aboriginal នៅមន្ទីរពេទ្យ St Vincent អ្នកមីង Pauline Deweerd ជំរុញឲ្យសហគមន៍ជនជាតិដើម Aboriginal ទៅចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុត ខណៈដែលអាជ្ញាធររំពឹងថានឹងមានករណីឆ្លងជាមធ្យមក្នុងរយៈពេល៧ថ្ងៃ ចំនួន១៥០០ករណី។
កាកបាទក្រហមអូស្រ្តាលីផ្តល់ជូននូវប្រាក់ជំនួយចំនួន ៤០០ដុល្លារ ដល់ប្រជាជនដែលកាន់ទិដ្ឋាការបណ្តោះអាសន្ន ឬអ្នកដែលមិនមានទិដ្ឋាការត្រឹមត្រូវ ដែលរងផលប៉ះពាល់ដោយសារការបិទខ្ទប់នៅ Greater Sydney តាមរយៈ កម្មវិធីជំនួយគ្រាលំបាក (Extreme Hardship Support Program)។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៤៦ករណី ដែលនាំឲ្យករណីសកម្មនៅក្នុងរដ្ឋនេះមានចំនួន ១,៧៨៦ករណី។
ចាប់ពីថ្ងៃនេះតទៅ ជាផ្នែកមួយនៃកម្មវិធីអាទិភាពចាក់វ៉ាក់សាំងបង្ការរយៈពេល១០ថ្ងៃ អាជ្ញាធរមានបំណងចាក់ជូនកូនសិស្សថ្នាក់ទី១២ទាំងអស់យ៉ាងហោចណាស់ឲ្យបានមួយដូស្ត នៅមុនពេលថ្ងៃប្រឡងរបស់ពួកគេ។
ការកក់កន្លែងទៅចាក់វ៉ាក់សាំង Pfizer សម្រាប់កូនសិស្សថ្នាក់ទី១២ គ្រូបង្រៀន អ្នកត្រួតពិនិត្យពេលប្រឡង និងអ្នកវាយតម្លៃ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី៦ ខែកញ្ញា។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៩ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៦ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
រដ្ឋាភិបាល ACT កំពុងតែផ្តល់នូវសេវាកម្មណាត់ជួបទៅចាក់វ៉ាក់សាំង និងធ្វើតេស្តប្រសើរជាងមុន សម្រាប់ប្រជាជនដែលមានពិការភាព ដោយការរំកិល Access and Sensory Clinic ទៅកាន់មណ្ឌលសុខភាពសហគមន៍ Weston Creek Community Health Centre។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
រដ្ឋវិចថូរៀ

