បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញ៉ូសៅវែល ប្រកាសកំណត់ត្រានៃករណីឆ្លង ខណៈគណៈរដ្ឋមន្ត្រីជាតិពិភាក្សាអំពីសាលារៀន

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

Traffic controllers direct cars at a drive-through COVID-19 testing clinic at Bondi Beach in Sydney.

Traffic controllers direct cars at a drive-through COVID-19 testing clinic at Bondi Beach in Sydney. Source: AAP

  • រដ្ឋញ៉ូសៅវែល បានបង្កើតកំណត់ត្រាជាតិថ្មីនៃករណីកូវីដ បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ៩២,២៦៤ ករណី ដោយរួមបញ្ចូលលទ្ធផលវិជ្ជមាននៃតេស្តអង់ទីហ្សែនរហ័ស នៅក្នុងតួលេខជាលើកដំបូង។
  • ក្នុងចំណោមករណីសរុបដែលបានរាយការណ៍នៅក្នុងរដ្ឋញ៉ូសៅ​វែល ៣០,៨៧៧ ករណី គឺទទួលបានពីការធ្វើតេស្ត PCR ខណៈពេលដែល ៦១,៣៨៧ ករណី ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។
  • ប្រព័ន្ធរាយការណ៍សម្រាប់លទ្ធផលអង់ទីហ្សែនរហ័សនៅក្នុងរដ្ឋញ៉ូសៅវែល បានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃពុធ ទី១២ ហើយថ្ងៃនោះ វាជាថ្ងៃដែលត្រូវបានគេដាក់កំហិតឲ្យប្រជាជន រាយការណ៍លទ្ធផលតេស្តរបស់ពួកគេ ដែលបានធ្វើឡើង ចាប់តាំងពីដើមឆ្នាំ។
  • រដ្ឋញ៉ូសៅវែល ក៏បានកត់សម្គាល់ថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួននៃជំងឺរាតត្បាត​ផងដែរ រហូតមកដល់ពេលនេះ បន្ទាប់ពីមនុស្ស ២២ នាក់ដែលមានមេរោគបានបាត់បង់ជីវិត។
  • រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន ៣៧, ១៦៩ និងការស្លាប់ចំនួន ២៥ នាក់ ខណៈពេលដែលមានអ្នកជំងឺ ៩៥៣ នាក់នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ រួមទាំង ១១១ នៅក្នុងការព្យាបាលជំងឺធ្ងន់ ដែល ក្នុងនោះ ២៩ កំពុងបំពាក់ដោយម៉ាស៊ីនជំនួយដង្ហើម។
  • ច្បាប់ថ្មីដែលតម្រូវឱ្យកន្លែងបដិសណ្ឋារកិច្ច និងកន្លែងកម្សាន្ត បិទកន្លែងរាំកម្សាន្តបានចូលជាធរមាននៅក្នុងរដ្ឋវិចថូរៀ កាលពីថ្ងៃព្រហស្បតិ៍។
  • ផែនការអំពីរបៀបដែលសិស្សានុសិស្សអាចត្រឡប់ទៅសាលារៀនវិញដោយសុវត្ថិភាព ចំពេលមានករណីកូវីដកើនឡើង នឹងត្រូវពិនិត្យមើលដោយថ្នាក់ដឹកនាំ នៅពេលដែលគណៈរដ្ឋមន្ត្រីជាតិជួបប្រជុំនៅថ្ងៃព្រហស្បតិ៍។
  • ក្រុមអ្នកតស៊ូមតិបានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធផ្អាកកាតព្វកិច្ចរវាងគ្នានិងគ្នា សម្រាប់អ្នកស្វែងរកការងារ ដោយនិយាយថាលក្ខខណ្ឌតម្រូវ បង្កើនហានិភ័យដល់សមាជិកក្នុងសហគមន៍ដែលឆ្លងកូវីដ-១៩ ។
  • អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វ៉ារ្យ៉ង់អូមីក្រុង គឺមានគ្រោះថ្នាក់ ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺនេះ។
  • អង្គការសុខភាពពិភពលោកបានទទូចថា មិនឲ្យមានការចុះចាញ់ចំពោះវ៉ារ្យ៉ង់នោះទេ ដោយបានច្រានចោលការយល់ឃើញដែលថា វាអាចជាផ្លូវស្វាគមន៍ក្នុងការបញ្ចប់ជំងឺរាតត្បាត។
  • រដ្ឋដែលបានបង្កើតទម្រង់ចុះឈ្មោះ RAT មាន៖
    រដ្ឋវិចថូរៀ

    រដ្ឋគ្លីនស្លិន

    អូស្ត្រាលីខាងត្បូង

   រដ្ឋតាសស្មានៀ

   ដែនដីភាគខាងជើង

​​​​​​

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖​​

  • រដ្ឋញ៉ូសៅវែល បានកត់ត្រាករណីចំនួន ៩២,២៦៤ និងការស្លាប់ចំនួន ២២ នាក់ទៀត។ ក្នុងចំណោមករណីទាំងនេះ ៣០,៨៧៧ ទទួលបានពីការធ្វើតេស្ត PCR ខណៈពេលដែល ៦១,៣៨៧ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។
  • រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន ៣៧,១៦៩ និងស្លាប់ ២៥ នាក់។ ក្នុងនោះ មាន ១៦,៨៤៣ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស និង ២០,៣២៦ ករណីទទួលបានពីការធ្វើតេស្ត PCR ។
  • រដ្ឋគ្វីនស្លិន បានកត់ត្រាករណីថ្មីចំនួន ១៤,៩១៤ និងអ្នកស្លាប់ចំនួន ៦ នាក់ ហើយមានអ្នកជំងឺចំនួន ៥៥៦ នាក់នៅក្នុងមន្ទីរពេទ្យ និង ២៦ នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ក្នុងនោះ ១០ នាក់ កំពុងបំពាក់ម៉ាស៊ីនជំនួយដង្ហើម។
  • រដ្ឋតាសស្មានៀ បានកត់ត្រាករណីថ្មីចំនួន ១,១០០ ខណៈដែនដីភាគខាងជើងមានចំនួន ៥៥០​ ករណី ។
  • ACT បានកត់ត្រាករណីថ្មីចំនួន ១,០២០ ដែលទទួលបានពីការធ្វើតេស្ត PCR ។
​​​​​​​

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖​​

  • រដ្ឋញ៉ូសៅវែល បានកត់ត្រាករណីចំនួន ៩២,២៦៤ និងការស្លាប់ចំនួន ២២ នាក់ទៀត។ ក្នុងចំណោមករណីទាំងនេះ ៣០,៨៧៧ ទទួលបានពីការធ្វើតេស្ត PCR ខណៈពេលដែល ៦១,៣៨៧ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។
  • រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន ៣៧,១៦៩ និងស្លាប់ ២៥ នាក់។ ក្នុងនោះ មាន ១៦,៨៤៣ ទទួលបានពីការធ្វើតេស្តអង់ទីហ្សែនរហ័ស និង ២០,៣២៦ ករណីទទួលបានពីការធ្វើតេស្ត PCR ។
  • រដ្ឋគ្វីនស្លិន បានកត់ត្រាករណីថ្មីចំនួន ១៤,៩១៤ និងអ្នកស្លាប់ចំនួន ៦ នាក់ ហើយមានអ្នកជំងឺចំនួន ៥៥៦ នាក់នៅក្នុងមន្ទីរពេទ្យ និង ២៦ នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ក្នុងនោះ ១០ នាក់ កំពុងបំពាក់ម៉ាស៊ីនជំនួយដង្ហើម។
  • រដ្ឋតាសស្មានៀ បានកត់ត្រាករណីថ្មីចំនួន ១,១០០ ខណៈដែនដីភាគខាងជើងមានចំនួន ៥៥០​ ករណី ។
  • ACT បានកត់ត្រាករណីថ្មីចំនួន ១,០២០ ដែលទទួលបានពីការធ្វើតេស្ត PCR ។
សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ



ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ការធ្វើដំណើរ៖

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។



 



 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 
 


Share

Published

Updated

Presented by Dane Lao

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service