ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ក្នុងរដ្ឋញូសៅវែល ៤០.៨%នៃចំនួនប្រជាជនបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ
- រដ្ឋវិចថូរៀប្រកាសកម្មវិធីថ្មីសម្រាប់ប្រជាជនដែលមានទុក្ខព្រួយដោយសារឈ្នួលផ្ទះ
- ACT កាត់បន្ថយគម្លាតនៃការចាក់ថ្នាំវ៉ាក់សាំងAstraZeneca មកនៅចន្លោះពី៤ទៅ៨សប្តាហ៍វិញ
- ក្នុងរដ្ឋគ្វីនស្លេន ការចាក់វ៉ាក់សាំងPfizerនៅតាមគ្លីនីកវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនឹងកើនឡើង
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៨១ករណី ដែលក្នុងនោះ ៨៣១ករណីនៅក្នុងតំបន់ភាគខាងលិចនិងនីរតីក្រុងស៊ីដនី និងស្លាប់៥នាក់។
លោកស្រីរដ្ឋមន្រ្តីទីមួយ Berejiklian មានប្រសាសន៍ថាម៉ូដែលគំរូបង្ហាញពីការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលនឹងមានចំនួនច្រើនបំផុត បន្ទាប់ពីរដ្ឋនេះមានកំណត់ត្រាចាក់វ៉ាក់សាំងបាន ៧០%រួចហើយ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការបន្ធូរបន្ថយការរឹតបន្តឹងនោះទេ។ បច្ចុប្បន្ននេះមានអ្នកជំងឺកូវីដ ១៧៧ នាក់ កំពុងសំរាកព្យាបាលនៅក្នុងបន្ទប់ICU ដែលក្នុងនោះ ៦៧ នាក់ត្រូវការខ្យល់អ៊ុកស៊ីសែនជំនួយ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៤៦ករណី ដែលក្នុងនោះ ១២១ករណីត្រូវបានភ្ជាប់ទៅនឹងករណីឆ្លងមុនៗដែលគេបានដឹងស្រាប់ទៅហើយ។
រដ្ឋមន្រ្តីទទួលបន្ទុកខាងផ្នែកលំនៅដ្ឋាន លោក Richard Wynne បានប្រកាសនូវ កម្មវិធីថ្មីមួយ សម្រាប់អ្នកជួលផ្ទះគេរស់នៅដែលត្រូវបង់ប្រាក់ប្រាក់ឈ្នួលច្រើនជាង៣០%នៃប្រាក់ចំណូល និងសម្រាប់ម្ចាស់ផ្ទះដែលបានបាត់បង់ប្រាក់ឈ្នួល ២០%ឬច្រើនជាងនេះពីប្រាក់ចំណូលថ្លៃឈ្នួលរបស់ពួកគេ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១១ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៧ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អ្នកស្រុកខេនបេរ៉ាឥឡូវនេះអាចរំកិលពេលវេលារង់ចាំសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងAstraZeneca ដូស្តទី២របស់ពួកគេមកមុខបានដោយប្រើ MyDHR portal ឬដោយទូរស័ព្ទទៅលេខ (02) 5124 7700 នៅចន្លោះពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ក្នុងរដ្ឋគ្វីនស្លេន វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ (GP) ៣៤១នាក់ កំពុងតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer ជូនដល់ប្រជាជន ហើយនឹងមានវេជ្ជបណ្ឌិត ៦៤២នាក់បន្ថែមទៀតដែលនឹងចូលរួមក្នុងកម្មវិធីនេះនៅសប្តាហ៍ក្រោយៗ។
- វ៉ាក់សាំងPfizer ជិត 500,000 ដូស្ត ដែលអូស្រ្តាលីបានធ្វើកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងគ្នាមួយជាមួយនឹងចក្រភពអង់គ្លេស បានមកដល់ស៊ីដនីហើយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញាម្សិលមិញនេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

