- ទាហាននឹងចូលរួមជាមួយប៉ូលិសញូសៅវែលដើម្បីអនុវត្តបទបញ្ជាសុខភាព។
- អាជ្ញាធររដ្ឋវចិថូរៀរកឃើញទំនាក់ទំនងនៃករណីអាថ៌កំបាំង។
- សាលារៀននៅប្រ៊ីសបេនត្រូវបិទបន្ទាប់ពីសិស្សម្នាក់ធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមាន។
- រដ្ឋថាសម៉ាញៀបើកព្រំដែនរបស់ខ្លួនជាមួយរដ្ឋវិចថូរៀឡើងវិញ។
រដ្ឋញូសៅវែល
រដ្ខញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ក្នុងស្រុកចំនួន ១៧០ករណី ដែលយ៉ាងហោចណាស់ ៤២ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លងរបស់ពួកគេ។
រដ្ឋមន្រ្តីទី១ លោកស្រី Gladys Berejiklian កំពុងជំរុញឱ្យប្រជាជនកម្រិតការទាក់ទងជាមួយក្រុមគ្រួសារដទៃ ខណៈដែលវីរុសនេះបន្តឆ្លងរាលដាលក្នុងក្រុមគ្រួសារ និងនៅកន្លែងធ្វើការ។
ស្នងការប៉ូលិស លោក Mick Fuller ព្រមានដល់ប្រជាជនដែលចង់ចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការបិទខ្ទប់នៅចុងសប្តាហ៍នេះ ថា "ក្រុមអ្នកតវ៉ានឹងបានជួយជាមួយនឹងមន្រ្តីប៉ូលិសមួយពាន់នាក់"។
កងទ័ពចំនួន ៣០០នាក់ នឹងត្រូវចាប់ផ្តើមប្រតិបត្តិការចាប់ពីថ្ងៃច័ន្ទនេះទៅ ដើម្បីធានាឲ្យបានថា ប្រជាជននៅផ្ទះ ហើយមិននៅលាយឡំគ្នាជាមួយនឹងអ្នកផ្ទះដទៃក្នុងពេលបិទខ្ទប់នេះ។
រដ្ឋវិចថូរៀ
រដ្ឋVictoria បានកត់ត្រានូវករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣ករណី ដែលសុទ្ធតែត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន ហើយបានផ្តាច់ខ្លួនចេញឆ្ងាយពីគេរួចស្រាប់ហើយ សម្រាប់រយៈពេលឆ្លងទាំងមូល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley មានប្រសាសន៍ថា ការធ្វើតេស្តហ្សែនបង្ហាញថា ករណីអាថ៌កំបាំងនេះមានទំនាក់ទំនងទៅនឹងករណីដែលផ្ទុះឡើងនាពេលបច្ចុប្បន្ន ប៉ុន្តែនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះឆ្លងវីរុសនេះបានមកដោយរបៀបណា។
ស្វែងរកនៅទីនេះ ចំពោះវិធានរឹតបន្តឹងកូវីដ-១៩ចុងក្រោយបំផុត។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- អាជ្ញាធរសុខាភិបាលរដ្ឋគ្វីនស្លេនជឿជាក់ថា កូនសិស្សនៅប្រ៊ីសបេនដែលធ្វើតេស្តឃើញកូវីដ-១៩វិជ្ជមានរូបនេះ បានស្ថិតនៅក្នុងសហគមន៍រយៈពេល៣ថ្ងៃក្នុងអំឡុងពេលឆ្លង ចាប់តាំងពីថ្ងៃទី ២៧ ខែកក្កដា មក។
- រដ្ឋថាសម៉ាញៀបើកព្រំដែនរបស់ខ្លួនឡើងវិញជាមួយនឹងរដ្ឋវិចថូរៀចាប់ពីថ្ងៃនេះទៅ បន្ទាប់ពីបានបិទអស់២សប្តាហ៍។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


