- រដ្ឋញូសៅវែលមានបំណងចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន៦លានដូស្តនៅដំណាច់ខែសីហា។
- ករណីសកម្មនៅរដ្ឋគ្វីនស្លេនឡើងដល់៤៧ករណីហើយ។
- រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងថ្មី៤ករណី។
- រដ្ឋាភិបាលសហព័ន្ធផ្តល់នូវប្រាក់ជំនួយកូវីដបន្ថែមទៀត។
រដ្ឋញូសៅវែល
រដ្ឋសៅវែលកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីនៃវីរុសកូរ៉ូណា ១៩៩ករណី ដែលក្នុងនោះយ៉ាងហោចណាស់៥០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។
ប្រធានមន្រ្តីសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Kerry Chant រំលឹកប្រជាជនកុំឲ្យទៅរដ្ឋាភិបាលក្នុងតំបន់ទាំង៨ លុះត្រាណាតែវាចាំបាច់ខ្លាំងណាស់។
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian ចង់ឲ្យរដ្ឋនេះមានកំណត់ត្រាការចាក់វ៉ាក់សាំង៦លានដូស្តនៅចុងខែសីហា។ រហូតមកទល់នឹងពេលនេះ ចាក់បាន ៣,៩លានដូស្តហើយ។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១៦ករណី ដែលសុទ្ធតែពាក់ព័ន្ធនឹងចង្កោមដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។
ប្រធានមន្រ្តីសុខាភិបាល Dr Jeannette Young អំពាវនាវឲ្យអ្នកស្រុកមកពី រដ្ឋាភិបាលក្នុងតំបន់ចំនួន១១តំបន់ ឲ្យស្នាក់នៅផ្ទះ និងទៅធ្វើតេស្តឲ្យបានឆាប់នៅពេលដែលពួកគេកត់សម្គាល់ឃើញមានរោគសញ្ញាណាមួយ។
ស្នងការរងប៉ូលិស លោក Steve Gollschewski មានប្រសាសន៍ថា រហូតមកទល់នឹងពេលនេះ ប៉ូលិសបានចេញលិខិតផាកពិន័យចំនួន៧០សន្លឹក និងចាប់ខ្លួនមនុស្ស ២១នាក់ ដែលមិនគោរពតាមបទបញ្ជាសុខភាពសាធារណៈ។
ស្វែងរកនៅទីនេះសម្រាប់មណ្ឌលធ្វើតេស្តរកកូវីដ-១៩ដែលនៅជិតបំផុត។ ស្វែងរកនៅទីនេះសម្រាប់ធនធានបន្ថែមទៀតស្តីពីវីរុសកូរ៉ូណាជាភាសារបស់លោកអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន៤ករណី ដែលសុទ្ធតែមានទំនាក់ទំនងទៅនឹងករណីដែលមានស្រាប់ ព្រមទាំងបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ហើយក្នុងអំឡុងពេលឆ្លង។
- អ្នកទាំងឡាយណាដែលបានបាត់បង់ការងារធ្វើ យ៉ាងហោចណាស់៨ម៉ោង ដោយសារតែបទបញ្ជាសុខភាពសាធារណៈថ្នាក់រដ្ឋ មានសិទ្ធិទទួលបានប្រាក់ជំនួយ COVID-19 Disaster Payment បន្ថែមពីលើប្រាក់ជំនួយជាទៀតទាត់របស់ពួកគេ។ ការដាក់ពាក្យទាមទារប្រាក់ជំនួយបន្ថែមនេះ បើកថ្ងៃនេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

