- រដ្ឋញូសៅវែលប្រកាសប្រាក់ជំនួយគាំទ្រថ្មីពីរប្រភេទ
- ទីក្រុងម៉ែលប៊នបន្តបិទខ្ទប់២សប្តាហ៍ទៀត
- ផ្នែកខ្លះនៃដែនដីភាគខាងជើងត្រូវបិទខ្ទប់
- ករណីឆ្លងថ្មីក្នុងស្រុកចំនួន១៩ករណីកត់ត្រានៅ ACT និងសូន្យករណីនៅគ្វីនស្លេន
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ៤៧៨ករណី និងស្លាប់៧នាក់ ដែលក្នុងនោះ៥នាក់មិនបានចាក់វ៉ាក់សាំង។
ប្រាក់ជំនួយសម្រាប់ការទៅធ្វើតេស្តនិងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ ចំនួន ៣២០ដុល្លារ មានសម្រាប់បុគ្គលិកកម្មករអាយុពី១៧ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាកូវីដ-១៩ ហើយរស់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ។
អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន និងអ្នកដទៃទៀតដែលគ្មានសិទ្ធិទទួលបានជំនួយប្រាក់ចំណូល ឥឡូវនេះអាចដាក់ពាក្យសុំ ប្រាក់ជំនួយពេលជួបការលំបាកចំនួន៤០០ដុល្លារថ្មី តាមរយៈកាកបាទក្រហម។
ថ្នាំវ៉ាក់សាំងPfizer ចំនួន ៥៣០,០០០ដូស្តបន្ថែម នឹងមានសម្រាប់ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតទាំង១២នៅទីក្រុងស៊ីដនី ដោយអ្នកស្រុកដែលមានអាយុចន្លោះពី ២០ឆ្នាំដល់៣៩ឆ្នាំ នឹងមានអាទិភាពទៅចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២២ករណី ដែលក្នុងនោះ៥ករណីមិនដឹងពីប្រភពនៃការឆ្លង និង៨ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ការបិទខ្ទប់នៅទីក្រុងម៉ែលប៊នត្រូវបន្តរហូតដល់យ៉ាងហោចណាស់ ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ជាមួយនឹងវិធានការបន្ថែមមួយចំនួនត្រូវបានដាក់ចេញ រួមមានទាំងបម្រាមគោចរចាប់ពីម៉ោង៩យប់នេះតទៅ។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ទីក្រុងGreater Darwin និងតំបន់ Katherine នឹងត្រូវបិទខ្ទប់ជាបន្ទាន់រយៈពេល ៧២ម៉ោង នៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃនេះ ម៉ោងក្នុងតំបន់ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានម្នាក់នៅក្នុងសហគមន៍។
- ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) កត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៩ករណី ហើយបន្តការបិទខ្ទប់២សប្តាហ៍បន្ថែមទៀត។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

