- តំបន់រដ្ឋាភិបាលមូលដ្ឋាន Armidale នៅរដ្ឋញូសៅវែលនឹងត្រូវបិទខ្ទប់ 7ថ្ងៃចាប់ពីម៉ោង 5ល្ងាចនេះ
- ចំនួនទីកន្លែងប៉ះពាល់នៅក្នុងរដ្ឋវិចថូរៀបន្តកើនឡើង
- ប្រជាជនរដ្ឋគ្វីនស្លេននឹងត្រូវរង់ចាំរហូតដល់ថ្ងៃអាទិត្យនេះទើបអាចដឹងថាការបិទខ្ទប់នឹងត្រូវបញ្ចប់ឬអត់
រដ្ឋញូសៅវែល
វិបត្តិកូវីដ-១៩ នៅរដ្ឋញូសៅវ៉េលកាន់តែអាក្រក់ឡើង បន្ទាប់ពីរដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍រហូតដល់ 319 ករណី ដែលក្នុងនោះយ៉ាងហោចណាស់មាន 51ករណីស្ថិតនៅក្នុងសហគន៍ពេលមានលទ្ធភាពចម្លងទៅអ្នកផ្សេង។ 210 ករណីក្នុងចំណោមករណីសរុបកើតឡើងនៅភាពនីរតីនៃទីក្រុងស៊ីដនីយ៍។
អាជ្ញាធររដ្ឋញូសៅវែលក៏បានរាយការណ៍ពីករណីស្លាប់ចំនួន 5នាក់ផងដែរកាលពីយប់មិញនេះ ដោយអ្នកបាត់បង់ជីវិតទាំង 5នាក់នេះសុទ្ធសឹងតែមិនបានចាក់ថ្នាំវ៉ាក់សាំងបង្ការ។
តំបន់រដ្ឋាភិបាលមូលដ្ឋាន Armidale នៅតំបន់ជនបទរដ្ឋញូសៅវ៉េលនឹងត្រូវបិទខ្ទប់មួយសប្តាហ៍ចាប់ពីម៉ោង 5ល្ងាចនេះរហូតដល់ម៉ោង 12.01 ព្រឹកថ្ងៃអាទិត្យទី 15 ខែសីហា។
ស្វែងរកនៅទីនេះចំពោះ បញ្ជីឈ្មោះគ្លីនីកចាក់វ៉ាក់សាំង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានការឆ្លងកូវីដ-១៩ថ្មី ចំនួន 29ករណី ដែលករណីទាំងអស់នេះសុទ្ធសឹងតែស្ថិតនៅក្នុងសហគមន៍ខណៈមានលទ្ធភាពចម្លងទៅអ្នកផ្សេង។ ករណីទាំងអស់ជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោមថ្មីៗនេះ។
អាជ្ញាធរសុខាភិបាលបានព្រមានថាចំនួនទីតាំងដែលករណីវិជ្ជមានបានទៅនឹងមានការកើនឡើងនៅរដ្ឋវិចថូរៀ។ ឥឡូវនេះមានសាលារៀនចំនួនបួននៅទីក្រុងម៉ែលប៊នជាប់ពាក់ព័ន្ធទៅនឹងករណីវិជ្ជមាន។
ស្វែងរកនៅទីនេះសម្រាប់បញ្ជីឈ្មោះកន្លែងប៉ះពាល់(exposure sites)។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនមានកំណត់ត្រាករណីឆ្លងថ្មីចំនួន 13ករណី ដែលករណីទាំងអស់នេះជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោមនៅ Indooroopilly។ ចំនួនករណីសកម្មទាំងអស់នៅរដ្ឋឃ្វីនឡែនមាន 144ករណី។
ប្រធានមន្ត្រីសុខាភិបាលវេជ្ជបណ្ឌិត Jeanette Young មានប្រសាសន៍ថា លោកស្រី នឹងត្រូវរង់ចាំរហូតដល់ព្រឹកថ្ងៃអាទិត្យដើម្បីតាមដាននូវទិន្នន័យថ្មីទៀត មុននឹងសម្រេចចិត្ត ថាតើការបិទខ្ទប់នៅភាគអាគ្នេយ៍នៃរដ្ឋនេះនឹងត្រូវបើកឡើងវិញដូចការគ្រោងទុកនៅម៉ោង 4រសៀលថ្ងៃអាទិត្យឬយ៉ាងណា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

