- ចំនួនករណីឆ្លងនៅក្នុងរដ្ឋញូសៅវែលកើនឡើងម្តងទៀត
- ប្រជាជនវ័យក្មេងនៅរដ្ឋវិចថូរៀស្ថិតនៅក្នុងចំណោមអ្នកដែលរងគ្រោះច្រើនបំផុតដោយសារកូវីដ-១៩
- ACT ពង្រីកកងកម្លាំងឆ្លើយតបកូវីដ-១៩របស់ខ្លួន
- រដ្ឋគ្វីនស្លេនផ្អាកកម្មវិធីធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររបស់ខ្លួន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ៩១៩ ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៣៧ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។ មនុស្ស២នាក់បានស្លាប់។
តំបន់ Guildford, Auburn, Merrylands, Greystanes, Granville, Punchbowl, Yagoona និង Blacktown នៅតែជាតំបន់ដែលព្រួយបារម្ភ។ ស្របពេលជាមួយគ្នានេះ បំណែកវីរុសនេះត្រូវបានគេរកឃើញនៅក្នុងកាកសំណល់ទឹកស្អុយនៅ Bateau Bay, Toukley និង Merimbula។
ប្រធានមន្រ្តីសុខាភិបាល លោកស្រី Kerry Chant មានប្រសាសន៍ថា បច្ចុប្បន្នមាន ១១៣ករណីស្ថិតនៅក្នុងបន្ទប់ICU ដែលក្នុងនោះ ៩៨នាក់មិនបានចាក់វ៉ាក់សាំង។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ក្នុងស្រុកចំនួន ៤៥ ករណី ដែលក្នុងនោះ ២៨ ករណីបានស្ថិតនៅក្នុងសហគមន៍ខណៈពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley មានប្រសាសន៍ថា ក្នុងចំណោមករណីសកម្ម ៥៣៨ករណី ជាងពាក់កណ្តាលមានអាយុក្រោម៣០ឆ្នាំ រាប់បញ្ចូលទាំងកុមារអាយុក្រោម៩ឆ្នាំចំនួន ១១៤នាក់ផងដែរ។
ប្រជាជនដែលមានអាយុ ១៦ និង ១៧ឆ្នាំ អាចចាក់វ៉ាក់សាំង Pfizerបាន ខណៈដែល អាយុពី ១៨ដល់៣៩ឆ្នាំ ឥឡូវនេះ អាចចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ក៏បាន។ វ៉ាក់សាំង AstraZeneca គឺជាជម្រើសតែមួយគត់សម្រាប់អ្នកទាំងឡាយណាដែលមានអាយុលើសពី៦០ឆ្នាំឡើងទៅ។
ស្វែងរកនៅទីនេះសម្រាប់ បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំង។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីរដ្ឋធានីអូស្រ្តាលីបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៩ករណី ធ្វើឲ្យករណីសកម្មសរុបនៅក្នុងរដ្ឋនេះឡើងដល់ ១៧៦ករណីហើយ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Rachel Stephen-Smith មានប្រសាសន៍ថា គិលានុប្បដ្ឋាយិកាដែលចុះឈ្មោះ និស្សិតគិលានុប្បដ្ឋាយិកា និងនិស្សិតពេទ្យឆ្មប នឹងត្រូវបណ្តុះបណ្តាលឲ្យចេះចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមុនពេលដែលគេរំពឹងថាការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងនឹងកើនឡើង។
ពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនកំពុងតែផ្អាកការមកដល់នៃអ្នកដំណើរមកពីរដ្ឋញូសៅវែល រដ្ឋវិចថូរៀ និងACT រហូតដល់ថ្ងៃពុធ ទី៨ ខែកញ្ញា ដោយសារតែសម្ពាធមកលើប្រព័ន្ធធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

