បច្ចុប្បន្នភាពកូវិដ-19៖ រដ្ឋ​ញូសៅវ៉េល​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ជូន​សហគមន៍​ជន​ជាតិ​ដើម ខណៈ​រដ្ឋ​វិកថូរៀ​មាន​កំណត់​ត្រា​ខ្ពស់​លើ​ការ​ឆ្លង​កូវិដ-19

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ 2021។

Sydney Indigenous COVID vaccination

Australian Wiradjuri elder and Indigenous rights activist Aunty Jenny Munro gestures after receiving a Covid-19 vaccine at a pop-up vaccination clinic... Source: AAP/Dan Himbrechts

  • រដ្ឋ​ញូសៅវ៉េល​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំងបង្ការ​កូវិដ-19 ជូន​ដល់​សហគមន៍​ជន​ជាតិ​ដើម​នៅ​ទូទាំង​រដ្ឋ
  • សេវា​ដឹក​ជញ្ជូន​សាធារណៈ​ចូល​ក្រុង​ម៉ែលប៊ន​ត្រូវ​ផ្អាក​រយៈ​ពេល 6ម៉ោង
  • វ៉ាក់សាំង​បង្ការ​កូវិដ-19 ប្រភេទ Moderna ដឹក​មក​ដល់​អូស្ត្រាលីជាលើក​ដំបូង
  • រដ្ឋ​ឃ្វីន​ឡែន​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​បានជាង 40%​ហើយ

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1331 ករណី និង​ស្លាប់6​ករណី។ បច្ចុប្បន្ន​នេះ​មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 1219 នាក់​កំពុង​សម្រាក​ព្យា​បាល​នៅតាម​មន្ទីរ​ពេទ្យ។

មន្ត្រី​ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​វេជ្ជ​បណ្ឌិត Jeremy McAnulty បាន​រាយការណ៍​ថា​មាន​ពលរដ្ឋ​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន 81.2ភាគ​រយ​ហើយ​បាន​ចាក់វ៉ាក់សាំង​បាន​មួយដូស និង​ពលរដ្ឋ​ 50.6ភាគរយ​បាន​ចាក់វ៉ាក់សាំង​បាន​ពេញ​លេញ។

មន្ត្រី​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​កំពុង​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំង​បង្កា​រកូវិដ​ដល់​សហគមន៍​ជន​ជាតិ​ដើម​នៅទូទាំង​រដ្ឋនៅចុង​សប្តាហ៍​នេះ។ គ្លីនិក​របស់​រដ្ឋ​ទាំង​នេះ​ផ្តល់​វ៉ាក់សាំង​ប្រភេទ Pfizer ដល់​ជន​ជាតិ​ដើម​ទាំង​ឡាយ​ណា​ដែល​មាន​អាយុ​ចាប់​ពី 12ឆ្នាំ​ឡើង។

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។ 

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មីក្នុង​សហគមន៍​ចំនួន 535ករណី និង​មាន​ស្លាប់​មួយករណី។ ក្នុង​ចំណោម​ករណី​សរុប​ថ្ងៃ​នេះ មាន​តែ 62ករណី​ប៉ុណ្ណោះ​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​ការ​ផ្ទុះ​ការ​ឆ្លង​ដែល​មាន​ស្រាប់។

មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ​ទៅកាន់​កណ្តាល​ក្រុង​ម៉ែលប៊ន​ត្រូវបាន​ផ្អាក​រយៈ​ពេល 6ម៉ោង​ដើម្បី​រំខាន​ដល់ផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទខ្ទប់​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃនេះ។ ក្រសួង​សាធារណការ​រដ្ឋ​វិកថូរៀ​បាន​ព្រមាន​ថា​មាន​តែ​បុគ្គលិក​ចាំ​បាច់ និង​ពលរដ្ឋ​ដែល​ទៅ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​កណ្តាល​ទីក្រុង​ម៉ែលប៊ន។ 

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 15ករណី ដោយ​ក្នុង​នោះមាន​យ៉ាង​ហោច​ណាស់ 7ករណី​បាន​ស្ថិត​នៅក្នុង​សហគមន៍​ខណៈមាន​សមត្ថភាព​ចម្លង​ទៅកាន់​អ្នក​ផ្សេង។ 
  • រដ្ឋ​ឃ្វីន​ឡែន​សម្រេច​បាន​គោល​ដៅ​ចាក់វ៉ាក់សាំង​ដល់ 40.54 ភាគរយ​នៃ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ហើយ​ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការ​បាន​ពេញ​លេញ។
  • ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ប្រភេទ Moderna លើក​ដំបូង​បាន​មក​ដល់​អូស្ត្រាលីហើយ ដោយ​វ៉ាក់សាំង​ប្រភេទ​នេះ​ចំនួន​មួយ​លាន​ដូស​នឹង​ត្រូវ​ចែក​ចាយ​នៅ​ទូទាំង​ប្រទេស​នៅ​ចុង​សប្តាហ៍នេះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក

រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក

ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania
Northern Territory


Share

1 min read

Published

Updated

By SBS/ALC Content

Source: SBS




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now