- រដ្ឋវិចថូរៀប្រកាសកញ្ចប់ថវិកាសេដ្ឋកិច្ចសម្រាប់អាជីវកម្មដែលធ្វើនៅខាងក្រៅអគារ
- សាលារៀនបើកឡើងវិញនៅក្នុងរដ្ឋញូសៅវែល
- រដ្ឋថាសម៉ាញៀចេញផុតពីការបិទខ្ទប់តាមផែនការ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៩០៣ករណី និងស្លាប់ ៧នាក់។
រដ្ឋមន្រ្តីក្រសួងការងារលោកស្រី Jaala Pulford បានប្រកាសកញ្ចប់ជំនួយសេដ្ឋកិច្ចមួយដែលមានតម្លៃ ៥៤លានដុល្លារសម្រាប់អាជីវកម្មនិងអង្គភាពនានា ក្នុងការរៀបចំធ្វើអាជីវកម្មនៅទីខាងក្រៅអគារ(outdoor settings) ដែលមានដូចជា កន្លែងហាត់ប្រាណ(gyms) កន្លែងលក់រាយនៅទីខាងក្រៅ និងហាងកែសម្ផស្សជាដើម។
ជាង ៨៩,២% នៃប្រជាជនរដ្ឋវិចថូរៀដែលមានអាយុ១៦ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងមួយដូស្តរួចហើយ និង ៦៦,៥%បានចាក់២ដូស្តរួចហើយ។
ការបិទខ្ទប់នៅទីក្រុងមែលប៊ន និងតំបន់ជនបទរដ្ឋវិចថូរៀនឹងត្រូវបញ្ចប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី ២១ ខែតុលា។ កូនសិស្សថ្នាក់ទី១ និងថ្នាក់ទី២ វិលត្រឡប់ចូលសាលារិញហើយនៅថ្ងៃនេះ ខណៈដែលកូនសិស្សថ្នាក់ផ្សេងៗទៀតទាំងអស់នឹងចូលរួមជាមួយពួកគេ នៅថ្ងៃសុក្រទី ២២ ខែតុលា។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នកនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦៥ករណី និងស្លាប់ ៥នាក់។
៩២%នៃប្រជាជនអាយុ១៦ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងដូស្តដំបូងរួចហើយ និង ៨០,៣% បានចាក់២ដូស្តរួចហើយ។
កូនសិស្សថ្នាក់ទី១២ កូនសិស្សថ្នាក់ទី១ និងកូនសិស្សសាលាមត្តេយ្យ វិលត្រឡប់ចូលរៀនក្នុងថ្នាក់វិញនៅថ្ងៃនេះ មុនកូនសិស្សថ្នាក់ដទៃ ដែលនឹងវិលចូលសាលារៀនវិញនៅសប្តាហ៍ក្រោយ។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១៧ករណី ដែលក្នុងនៅ ១១ករណីត្រូវបានផ្សារភ្ជាប់នឹងករណីដែលគេបានដឹងរួចស្រាប់ទៅហើយ។
ក្នុងចំណោមមនុស្ស១៧នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មាន៩នាក់ស្ថិតនៅក្នុងបន្ទប់ ICU។
សូមចុចនៅទីនេះដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នក នៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនមិនមានកំណត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកទេ។
- តំបន់ភាគខាងត្បូងរដ្ឋថាសម៉ាញៀ រាប់បញ្ចូលទាំងទីក្រុងហូបាត នឹងចេញផុតពីការបិទខ្ទប់តាមផែនការកំណត់នៅម៉ោង៦ល្ងាចនេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

