- រដ្ឋញូសៅវែលលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញហើយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា
- រដ្ឋវិចថូរៀលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយមកពីរដ្ឋញូសៅវែល
- ការធ្វើដំណើរទៅកាន់តំបន់ជនបទនៅរដ្ឋញូសៅវែលត្រូវពន្យាររហូតដល់ថ្ងៃទី១ ខែវិច្ឆិកា
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៩៩ករណី និងស្លាប់ ៣នាក់។
លោកអភិបាលរដ្ឋ Dominic Perrottet បានបញ្ជាក់ថា វិធានការមួយចំនួននឹងត្រូវបន្ធូរបន្ថយនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋញូសៅវែលសម្រេចបានគោលដៅចាក់វ៉ាក់សាំងពីរដូស្ត ៨០ ភាគរយ។
លោកថាកម្រិតខ្ពស់នៃការចាក់វ៉ាក់សាំងមានន័យថាការ ការធ្វើចត្តាឡីស័កនៅសណ្ឋាគារសម្រាប់អ្នកដំណើរអន្តរជាតិ និងការធ្វើចត្តាឡីស័កនៅផ្ទះ អាចបញ្ឈប់បានចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ចំពោះអ្នកដែលចាក់បានពីរដូសរួចហើយ។ ការធ្វើតេស្ត PCR អវិជ្ជមាន នឹងតម្រូវឲ្យមានជាចាំបាច់នៅមុនពេលអ្នកដំណើរឡើងលើជើងហោះហើររបស់ពួកគេ ហើយការធ្វើតេស្តនឹងមាន នៅពេលដែលពួកគេមកដល់ព្រលានយន្តហោះ។ វ៉ាក់សាំងនឹងត្រូវតែជាប្រភេទវ៉ាក់សាំងដែលទទួលស្គាល់ដោយ TGA។ ជនជាតិអូស្ត្រាលីដែលវិលត្រឡប់មកផ្ទះវិញ នឹងទទួលបាននូវអាទិភាព។
ចាប់ពីថ្ងៃចន្ទ ចំនួនកំណត់នៃការជួបជុំនៅតាមផ្ទះនឹងកើនឡើងដល់ ២០ នាក់ ខណៈការជួបជុំនៅទីខាងក្រៅនឹងកើនឡើងដល់ ៥០ នាក់។
ការធ្វើដំណើរទៅកាន់តំបន់ជនបទ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក។
រដ្ឋវិចថូរៀ
ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ រដ្ឋវិចថូរៀនឹងលុបចោលតម្រូវការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយនៅរដ្ឋញូសៅវែល។
រដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.១៧៩ ករណី និងស្លាប់ ៦នាក់។ អ្នកដំណើរត្រូវតែធ្វើតេស្តអវិជ្ជមាន ក្នុងអំឡុងពេល៧២ ម៉ោងនៃការមកដល់ក្នុងរដ្ឋនេះ។
ការចាក់វ៉ាក់សាំងបង្ការកូវីដ -១៩ជាកំហិត ឥឡូវនេះត្រូវបានអនុវត្តន៍សម្រាប់បុគ្គលិកកម្មករចាំបាច់ ដោយអ្នកទាំងអស់នោះ ឥឡូវនេះតម្រូវឲ្យចាក់បានមួយដូស្តរួចរាល់ហើយ ឬក៏មានកាលវិភាគណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីអាចបន្តធ្វើការនៅកន្លែងធ្វើការបាន។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នកនៅថ្ងៃនេះ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣៥ករណី ដែលនាំឲ្យករណីសរុបឡើងដល់ ១,៣៩៤ករណី។ ស្រ្តីម្នាក់ក្នុងវ័៧៧០ឆ្នាំប្លាយបានស្លាប់នៅមណ្ឌលមើលថែទាំមនុស្សចាស់។
សូមចុចនៅទីនេះដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់អ្នក នៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ -១៩ដោយខ្លួនឯង ចំនួន ៣ប្រភេទ ដែលមានប្រសិទ្ធភាពត្រឹមត្រូវប្រមាណជា ៩៧ ភាគរយ នឹងត្រូវដាក់លក់នៅតាមឱសថស្ថាន នៅថ្ងៃទី ១ ខែវិច្ឆិកា។
- ការិយាល័យស្ថិតិអូស្ត្រាលីនិយាយថា ការងារចំនួន ១៣៨.០០០ បន្ថែមទៀត ត្រូវបានបាត់បង់នៅក្នុងខែកញ្ញា ដោយសារតែការបិទខ្ទប់នៅក្នុងរដ្ឋញូសៅវែល វិចថូរៀ និង ACT ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW | Victoria | Queensland | South Australia | ACT | Western Australia | Tasmania | Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW | Victoria | Queensland | South Australia | ACT | Western Australia | Tasmania | Northern Territory

