ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- បំណែកកូវីដ-១៩ត្រូវបានគេរកឃើញនៅតំបន់ជាច្រើនក្នុងរដ្ឋញូសៅវែលដែលមិនមានករណីវិជ្ចមាន
- ក្នុងរដ្ឋវិចថូរៀ ការណាត់ជួបដើម្បីចាក់វ៉ាក់សាំង AstraZeneca ជាង៧០,០០០ កន្លែងនៅមានទំនេរ នៅក្នុងគ្លីនីកចាក់វ៉ាក់សាំងរដ្ឋ
- ការកក់ទុកទៅចាក់វ៉ាក់សាំង Pfizer សម្រាប់ក្រុមអាយុពី១៦ដល់២៩ឆ្នាំ បើកនៅក្នុងACT
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.១១៦ ករណី និងស្លាប់ ៤នាក់។
បំណែកកូវីដ-១៩ត្រូវបានគេរកឃើញនៅក្នុងកាកសំណល់ទឹកស្អុយក្នុងតំបន់ Thredbo, Merimbula, Port Macquarie, Dunbogan, Bonnie Hills, Warren, Molong, Tamworth និង Gunnedah.
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បានលើកឡើងថា ការធ្វើដំណើរអន្តរជាតិអាចនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែវិច្ឆិកា។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ឬស្វែងយល់ពីរបៀបទាញយកភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់អ្នក។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១២០ករណី និងស្លាប់ ២នាក់។
រដ្ឋមន្រ្តីទីមួយ លោកDaniel Andrews បានប្រកាសនូវការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន រួមមានការធ្វើដំណើរក្នុងរង្វង់៥គីឡូម៉ែត្រនឹងត្រូវដំឡើងទៅ១០គីឡូម៉ែត្រ នៅពេលដែល៧០%នៃប្រជាជនបានចាក់វ៉ាក់សាំងមួយដូស្តរួចហើយ ដែលគេរំពឹងថានឹងកើតឡើងនៅថ្ងៃទី ២៣ ខែកញ្ញា។
ការសាងសង់នឹងអាចដំណើរការបានតាមលទ្ធភាព៥០% នៅពេលដែល ៩០%នៃបុគ្គលិកកម្មករបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស្ត។
ចាប់ពីថ្ងៃទី ៧ ខែកញ្ញា សិស្សថ្នាក់ទី១២ នឹងមានសិទ្ធិអាទិភាពទៅចាក់វ៉ាក់សាំង។ ហើយការប្រឡងបញ្ចប់ថ្នាក់ទី១២ GAT នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ខណៈដែលការវិលត្រឡប់ចូលរៀននៅក្នុងថ្នាក់វិញសម្រាប់ត្រីមាសទី៣នេះ មិនអាចទៅរួចនោះទេ។
ចាប់ពីពាក់កណ្តាលអធ្រាត្រស្អែកទៅ សួនកុមារ(playgrounds)នឹងបើកឡើងវិញ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២៣ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ១២ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អ្នកស្រុកខេនបេរ៉ាអាយុចន្លោះពី ១៦និង២៩ឆ្នាំ ឥឡូវនេះអាចណាត់ជួបទៅចាក់វ៉ាក់សាំង Pfizer នៅគ្លីនីកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំសម្បើមថ្មីមួយរបស់រដ្ឋាភិបាលACT ឬនៅតាមវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅដែលចូលរួមក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ។
ស្វែងរកនៅទីនេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

