- ដូស្តជំរុញនឹងអាចចាក់បានបន្ទាប់ពីចាក់ដូស្តទី២រួចបាន៦ខែ ប៉ុន្តែត្រូវមានការអនុម័តពីATAGI
- រដ្ឋវិចថូរៀបន្តកិច្ចខំប្រឹងប្រែងបង្កើនអត្រាចាក់វ៉ាក់សាំងដល់ជនជាតិដើមភាគតិច
- សិស្សានុសិស្សទាំងអស់នៅក្នុងរដ្ឋញូសៅវែលវិលចូលសាលារៀនវិញនៅថ្ងៃនេះ
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៤៦១ករណី និងស្លាប់ ៧នាក់ រួមទាំងស្រ្តីម្នាក់ក្នុងវ័យម្ភៃឆ្នាំប្លាយផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley បានប្រកាសបន្តកិច្ចខំប្រឹងប្រែងដើម្បីលើកកម្ពស់ការចាក់វ៉ាក់សាំងនៅក្នុងសហគមន៍ជនជាតិដើមភាគតិច។ គ្លីនីកចល័តមួយចំនួននឹងបើកសម្រាប់សហគមន៍ដែលមានអត្រាចាក់វ៉ាក់សាំងទាប។
ជិត ៨០%នៃសហគមន៍ជនជាតិដើម Aboriginal ដែលមានអាយុលើសពី១២ឆ្នាំឡើងទៅនៅក្នុងរដ្ឋនេះបានចាក់ដូស្តដំបូងរួចហើយ។ នៅទូទាំងរដ្ឋ តួលេខសម្រាប់ក្រុមអាយុដូចគ្នានេះគឺចាក់បានជាង៩០%ហើយ។
ចាប់ពីថ្ងៃសុក្រ ទី២៩ តុលា ការរឹតបន្តឹងនឹងត្រូវបន្ធូរបន្ថយបន្ថែមទៀត រួមទាំងលុបចោលការពាក់ម៉ាស់នៅទីខាងក្រៅអគារ និងការដែលអាចធ្វើដំណើរទៅតំបន់ជនបទបាននៅទូទាំងរដ្ឋ។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៩៤ករណី និងស្លាប់៤នាក់។
សិស្សសាលាទាំងអស់បានវិលចូលក្នុងថ្នាក់រៀនវិញនៅថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រូបង្រៀនគ្រប់គ្នាសុទ្ធតែអាចវិលចូលទៅធ្វើការវិញបាននោះទេ ដោយសារតែបទបញ្ជាចាក់វ៉ាក់សាំងឲ្យបានពេញលេញជាកំហិត។
លោកអភិបាលរដ្ឋ Dominic Perrottet បាននិយាយថា៖ “ជាង៩៥%នៃគ្រូបង្រៀនរបស់យើងបានចាក់វ៉ាក់សាំងរួចរាល់ហើយ នោះអាចឲ្យយើងបើកសាលារៀនរបស់យើងវិញបានប្រកបដោយសុវត្ថិភាព។ នេះគឺជាកិច្ចខំប្រឹងប្រែងបន្ថែមដ៏អស្ចារ្យមួយ”។
ការវះកាត់ដែលមិនបន្ទាន់ក៏អាចចាប់ផ្តើមដំណើរការបានឡើងវិញ នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជននៅក្នុងទីក្រុងស៊ីដនី (Greater Sydney) បន្ទាប់ពីត្រូវបានលុបចោលនៅក្នុងខែសីហា។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិតលោកអ្នក។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនមិនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកទេនៅថ្ងៃនេះ។
ចុចនៅទីនេះដើម្បីកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ACT បានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅក្នុងស្រុក ៩ករណី។
- ដែនដីភាគខាងជើងនឹងចាប់ផ្តើមកម្មវិធីសាកល្បងរយៈពេល៤សប្តាហ៍ នៃការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះចាប់ពីថ្ងៃស្អែកទៅ។
- មេបញ្ជាការទទួលបន្ទុកកិច្ចការកូវីដ-១៩ នាយឧត្តមសេនីយ៍ឯក John Frewen បានប្រកាសថា វ៉ាក់សាំងដូស្តជំរុញ ( booster doses) គួរតែអាចចាក់បានបន្ទាប់ពីចាក់ដូស្តទី២បាន៦ខែរួចហើយ ប៉ុន្តែត្រូវមានការអនុម័តពីATAGI។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

