- កូវីដ-១៩ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយនៅ Trangie ក្នុងភាគខាងលិចរដ្ឋញូសៅវែល និងនៅ Byron Bay
- ប្រជាជនអាយុក្រោម៤០ឆ្នាំស្ថិតនៅក្នុងចំណោមករណីឆ្លងភាគច្រើននៅក្នុងរដ្ឋវិចថូរៀ
- ACT ពង្រីកសិទ្ធិសម្រាប់ទៅចាក់វ៉ាក់សាំង Pfizer
- អ្នកបើករថយន្តដឹកទំនិញធ្វើកូដកម្មនៅក្នុងរដ្ឋគ្វីនស្លេន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ១,២៩០ករណី ដែលក្នុងនោះជាង៨៨៣ករណីមកពីតំបន់ភាគខាងត្បូង និងភាគនិរតីក្រុងស៊ីដនី។ បុរស៤នាក់បានស្លាប់។
លោកស្រីរដ្ឋមន្រ្តីទីមួយបានអះអាងថា ជិតពីរភាគបីនៃចំនួនប្រជាជនពេញវ័យបានចាក់វ៉ាក់សាំងដូស្តទី១ ខណៈដែល៣៦%ចាក់បាន២ដូស្តរួចហើយ។ គេរំពឹងថា ៧០%នៃប្រជាជនក្នុងរដ្ឋនេះ នឹងចាក់វ៉ាក់សាំងបានពេញលេញទាំងពីរដូស្តនៅក្នុងខែតុលា។
ការកក់ទុកជាអាទិភាពសម្រាប់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩មានសម្រាប់ បុគ្គលិកកម្មករទទួលបានការអនុញ្ញាតដែលរស់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ ប្រជាជនអាយុ១៦-៤៩ឆ្នាំដែលរស់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ និង បុគ្គលិកមើលថែទាំកុមារ, ជនពិការ និង បុគ្គលិកនៅកន្លែងម្ហូបអាហារដែលរស់នៅឬធ្វើការនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ ទោះជាយ៉ាងណា ក្រុមមនុស្សអាយុ ១៦-៣៩ឆ្នាំទាំងអស់ក៏មានសិទ្ធិទៅចាក់វ៉ាក់សាំងដែរ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៧៣ករណី ដែលក្នុងនោះ ២១ករណី មិនទាន់បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងដែលបានដឹងស្រាប់នៅឡើយនោះទេ។
៣ភាគ៤នៃករណីសកម្មចំនួន ៨០៥ករណីនៅក្នុងរដ្ឋនេះ គឺជាក្រុមមនុស្សអាយុក្រោម៤០ឆ្នាំ។
ប្រធានមន្រ្តីសុខាភិបាល Dr Brett Sutton បានឲ្យដឹងថា ការផ្ទុះឡើងនៃករណីឆ្លងភាគច្រើនអាចគ្រប់គ្រងបាន លើកលែងតែតំបន់ដែលមានករណីអាថ៌កំបាំង ជាពិសេសនៅតំបន់រដ្ឋាភិបាលមូលដ្ឋាន Hobsons Bay, Wyndham, និង Hume ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១២ករណី ដែលក្នុងនោះយ៉ាងហោចណាស់៦ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ប្រធានរដ្ឋមន្រ្តីលោក Andrew Barr បានប្រកាសថា ប្រជាជនអាយុពី ១៦-២៩ឆ្នាំ នឹងអាចមានសិទ្ធិទៅចាក់វ៉ាក់សាំង Pfizerបាននៅក្នុងគ្លីនីកដែលចាត់ចែងដោយរដ្ឋនេះ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
សូមពិនិត្យមើលសិទ្ធិរបស់អ្នកសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- អ្នកបើករថយន្តដឹកទំនិញធំៗនៅក្នុងរដ្ឋគ្វីនស្លេនបានបិទផ្លូវhighwayសំខាន់ៗ នៅចន្លោះGold Coast និង Brisbane ដើម្បីអំពាវនាវឲ្យបញ្ចប់ការបិទខ្ទប់ និងការបិទព្រំដែន។
- ប្រជាជនអូស្រ្តាលីទាំងអស់ដែលមានអាយុចាប់ពី១៦ ដល់៣៩ឆ្នាំ ឥឡូវនេះមានសិទ្ធិអាចណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizerបានហើយ។

ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

