- នៅទូទាំងក្រុងស៊ីដនី (Greater Sydney) ទីកន្លែងលក់រាយដែលមិនចាំបាច់ នឹងត្រូវបិទចាប់ពីម៉ោង ១១និង៥៩នាទីយប់នេះ។
- ករណីឆ្លងថ្មីទាំង១៩ករណីនៅក្នុងរដ្ឋវិថចូរៀ សុទ្ធតែមានទំនាក់ទំនងទៅនឹងចង្កោមដែលមានស្រាប់។
រដ្ឋញូសៅវែល
ចាប់ពីម៉ោង ១១.៥៩ នាទី ពាក់កណ្តាលអធ្រាត្រយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា អ្នករស់នៅក្នុងតំបន់រដ្ឋាភិបាល Fairfield, Canterbury-Bankstown និង Liverpool នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ទាំងនោះ ទៅប្រកបកិច្ចការងារនោះទេ លើកលែងតែពួកគេជាបុគ្គលិកថែទាំសុខភាព ឬក៏ជាសមាជិកនៃសេវាកម្មសង្រ្គោះបន្ទាន់។
នៅទូទាំងទីក្រុងស៊ីដនី ចាប់ពីម៉ោង ១១ និង ៥៩ យប់ថ្ងៃនេះ ទីកន្លែងលក់រាយដែលមិនចាំបាច់នឹងត្រូវបិទ តែទោះជាយ៉ាងណា សម្រាប់សេវាកម្ម ចុចនិងទៅយក ( click and collect ) សេវាកម្មវិចខ្ចប់ (takeaway) និងសេវាកម្មដឹកជញ្ជូនដល់ផ្ទះ នៅតែអាចដំណើរការបាន។
ចាប់ពីម៉ោង ១២ និង០១នាទី ព្រឹកថ្ងៃច័ន្ទទី ១៩ ខែកក្កដា រាល់ការងារសំណង់ និងការថែទាំដែលមិនបន្ទាន់ រាប់បញ្ចូលទាំង សេវាកម្មបោសសំអាត និងការងារជួសជុលនៅតាមលំនៅដ្ឋាន នឹងត្រូវផ្អាក។
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅក្នុងស្រុក ចំនួន ១១១ ករណី ហើយបុរសម្នាក់ដែលមានអាយុ ៨០ ឆ្នាំប្លាយ បានស្លាប់នៅភាគអាគ្នេយ៍ក្រុងស៊ីដនី។ ស្វែងរកនៅទីនេះចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ១៩ ករណី។ ករណីទាំងអស់សុទ្ធតែមានទំនាក់ទំនងទៅនឹងចង្កោមដែលមានស្រាប់។ ចំនួនករណីសកម្មទាំងអស់នៅរដ្ឋវិចថូរៀ មានចំនួន ៥៤ ករណី។
ឥឡូវនេះមានកន្លែងប៉ះពាល់ថ្មីជាង ១៥០ កន្លែង រាប់បញ្ចូលទាំងកន្លែងមួយចំនួនក្នុងតំបន់ជនបទ រដ្ឋវិចថូរៀផងដែរ។ ស្វែងរកនៅទីនេះ ចំពោះ ទីតាំងនៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)លើកទី៥នេះ នឹងមានរហូតដល់ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២០ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
- មិនមានករណីឆ្លងក្នុងសហគមន៍ក្នុងរដ្ឋគ្វីនស្លេនទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
- បំណែកវីរុសកូរ៉ូណា ជាលើកដំបូងត្រូវបានគេរកឃើញនៅក្នុងកាកសំណល់ទឹកលូ ក្នុងដែនដីភាគខាងជើង នៅ ខាងក្រៅ តំបន់ Howard Springs និងមន្ទីរពេទ្យ Royal Darwin Hospital។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
· ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
· ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania.
· ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

