ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- បំណែកកូវីដត្រូវបានគេរកឃើញនៅក្នុងតំបន់មួយចំនួននៅទីជនបទរដ្ឋញូសៅវែលដែលមិនមានករណីវិជ្ជមាន
- សេវាកម្មរថភ្លើង V/Line មានការរំខាននៅក្នុងរដ្ឋវិចថូរៀ
- មានកន្លែងទំនេរសម្រាប់ណាត់ជួបចាប់វ៉ាក់សាំងបន្ថែមទៀតនៅACT
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍មួយករណី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៥៤២ករណី និងស្លាប់៩នាក់។
ចាប់ពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាទៅ អ្នកស្រុកនៅក្រៅតំបន់រដ្ឋាភិបាលមូលដ្ឋានដែលបារម្ភទាំង១២ ដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ នឹងអនុញ្ញាតឲ្យជួបជុំនៅខាងក្រៅបាន៥នាក់។ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់ទាំង១២នោះ អាចចេញទៅពិកនិក ឬកំសាន្តនៅទីខាងក្រៅជាមួយក្រុមគ្រួសាររបស់ពួកគេដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយរយៈពេល២ម៉ោងក្នុងមួយថ្ងៃ បន្ថែមពីលើការចេញទៅហាត់ប្រាណដោយគ្មានកំណត់ពេលវេលា។
បំណែកកូវីដ-១៩ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយក្នុងតំបន់Tamworth, Lightning Ridge, Glen Innes, Culburra Beach និង Moruya។
ចាប់ពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាទៅ ក្រសួងសុខាភិបាលរដ្ឋញូសៅវែលនឹងផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពវីដេអូតាមអនឡាញវិញ ជំនួសឲ្យការធ្វើសន្និសីទបន្តផ្ទាល់នៅម៉ោង១១ព្រឹក។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៣៤ករណី ដែលក្នុងនោះមានតែ១៤៩ករណីប៉ុណ្ណោះ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងមុនៗដែលគេបានដឹងរួចទៅហើយ។ មនុស្សម្នាក់បានស្លាប់។
សេវាកម្ម V/Line services ចំនួន២០ខ្សែ ត្រូវបានត្រូវបានរំខាន បន្ទាប់ពីអ្នកបើកបររថភ្លើងម្នាក់ ដែលធ្វើដំណើរពីស្ថានីយ៍ Southern Cross ទៅ Gippsland បានធ្វើតេស្តិ៍វិជ្ជមានចំពោះ កូវីដ-១៩ ។ គេរំពឹងថា ការរំខាននេះអាចពង្រីកដល់សេវាកម្មចំនួន ១០០ខ្សែ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២៤ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៦ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អាជ្ញាធរបានអញ្ជើញឲ្យប្រជាជនរំកិលការណាត់ជួបចាក់វ៉ាក់សាំងរបស់ពួកគេមកមុខ តាមរយៈប្រព័ន្ធ MyDHR system ជាមួយនឹងការណាត់ជួបដែលនៅទំនេរមានជាង៣០,០០០កន្លែងបន្ថែម។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋឃ្វីនឡែនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងស្រុកមួយករណី ជាក្មេងស្រីជំទង់ម្នាក់ដែលបានទៅរៀននៅសាលា St Thomas More College នៅតំបន់ Sunnybank នៅទីក្រុងប្រ៊ីសបេន។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

