បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបង្ហាញនូវផែនទីបង្ហាញផ្លូវចេញពីការរឹតបន្តឹងនានា

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១។

Marrickville, Sydney, Thursday, September 9, 2021.

Members of the public wait in line at a Covid-19 vaccine pop-up vaccination clinic at Marrickville, Sydney, Thursday, September 9, 2021. Source: AAP Image/Joel Carrett

  • ការ​បិទខ្ទប់​នឹងត្រូវ​បាន​ដកចេញ​ទៅវិញ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃតំបន់ជនបទ​រដ្ឋ​ញូសៅវែល
  • ប៉ូលិស​នឹង​ដាក់ពង្រាយ​ដើម្បី​បង្ការ​ការ​ធ្វើ​ដំណើរ​ដែល​គ្មានការ​អនុញ្ញាត​ទៅ​តំបន់​ជនបទ​រដ្ឋ​វិចថូរៀ។
  • ACT ផ្លាស់ប្តូរ​កម្មវិធី​​ចុះឈ្មោះ Check In CBR app
  • រដ្ឋ​គ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​មួយករណី

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.៤០៥ករណី និងស្លាប់៥នាក់។

លោកស្រី​អភិបាល​រដ្ឋ Gladys Berejiklian បាន​បង្ហាញឲ្យ​ដឹង​ពី ការ​ដកចេញ​ការ​រឹតបន្តឹងមួយចំនួន ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទៅ បន្ទាប់​ពី​រដ្ឋញូសៅវេល​សម្រេចបាន​គោលការណ៍ចាក់វ៉ាក់សាំង​ពេញលេញ​ចំនួន​៧០% សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​ទាំង​២ដូស្ត​រួចហើយ។

បទបញ្ជាស្នាក់នៅផ្ទះនឹងមិនត្រូវបានអនុវត្តទៀតទេ ហើយភ្ញៀវរហូតដល់ទៅប្រាំនាក់នឹងត្រូវបានអនុញ្ញាត​ឲ្យ​មក​លេងផ្ទះដែលមានមនុស្សពេញវ័យទាំងអស់បានចាក់វ៉ាក់សាំងរួចហើយ។ កន្លែងបដិសណ្ឋារកិច្ច ហាងលក់រាយ កន្លែងកីឡា និងសេវាកម្មផ្ទាល់ខ្លួន ដូចជាជាងកាត់សក់ និងហាងធ្វើក្រចក នឹងបើកដំណើរការឡើងវិញ ក្រោមវិធាន​​មនុស្ស​ម្នាក់​ក្នុង​៤ ម៉ែត្រ​ការ៉េ។

ចាប់ពីថ្ងៃទី ១១ ខែកញ្ញាទៅ ការបិទខ្ទប់នឹងត្រូវ​បញ្ចប់ សម្រាប់ផ្នែកខ្លះនៃតំបន់​ជនបទរដ្ឋ​ញូសៅវែល ដែលមិនមានករណី​ឆ្លង​ថ្មី​ យ៉ាងហោចណាស់ ១៤ ថ្ងៃមកហើយ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​មានកំណត់ត្រា​ខ្ពស់​មួយថ្ងៃទៀតហើយ ជាមួយ​នឹងករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៣២៤ករណី  ដែលក្នុងនោះមានតែ ១០៧ករណីប៉ុណ្ណោះ ដែល​ត្រូវបានផ្សារភ្ជាប់​ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗ​ដែល​គេបានដឹងរួចទៅហើយ។

ប៉ូលិស​រដ្ឋវិចថូរៀ​​នឹង​បង្កើនវត្តមាន​របស់​ខ្លួន​ដើម្បី​បញ្ឈប់​អ្នកស្រុក​ពីម៉ែលប៊ន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់ជនបទ នៅ​ពេល​ដែល​តំបន់​ជនបទ​នឹង​ចេញ​ពីការ​បិទខ្ទប់​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី​៩ ខែកញ្ញានេះ។

ការផាកពិន័យ​សម្រាប់​ការ​ល្មើស​នូវ​បទបញ្ជារ​ទាំងនេះ និង​ការ​ប៉ុនប៉ង​ធ្វើ​ដំណើរ​ដោយគ្មានការ​អនុញ្ញាត​ទៅកាន់តំបន់​ជនបទ​ អាចនឹង​ត្រូវ​ផាកពិន័យ​រហូតដល់​ទៅ ៥៥០០ដុល្លារ។

ស្វែងរក បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ១៥ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ៨ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយបំផុត​នៃ​កម្មវិធី​ចុះឈ្មោះCheck In CBR app អនុញ្ញាត​ឲ្យ​បញ្ជូន​ការជូនដំណឹងទៅអ្នកដែលបានចុះឈ្មោះនៅទីកន្លែងដែលប៉ះពាល់។ ហើយ​ កាតដែល​មាន​លេខកូដQR  ក៏មានផងដែរ​សម្រាប់​អ្នក​ដែល​មិនមាន​ទូរស័ព្ទ​​smartphone។


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
ACT 

Share

Published

Updated

By SBS/ALC Content
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service