- នៅក្នុងរដ្ឋញូសៅវែល កុមារអាយុ១២ឆ្នាំឡើង អាចទៅចាក់វ៉ាក់សាំងជាមួយវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅបាន
- កូវីដ-១៩ បង្ករឲ្យមានការរំខានយ៉ាងខ្លាំងដល់សេវាកម្មរថភ្លើងក្នុងរដ្ឋវិចថូរៀ
- ACT ប្រកាសបើកការណាត់ជួបចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ១២ឆ្នាំឡើង
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍២ករណី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៥៧ករណី និងស្លាប់៧នាក់។
តំបន់ដែលមានករណីឆ្លងច្រើនបំផុតនោះគឺ Greenacre, Auburn, Yagoona, Liverpool, Punchbowl, Guildford, Redfern, Bankstown, Condell Park និង Busby។ ការកើនឡើងនៃករណីឆ្លងថ្មីប្រចាំថ្ងៃត្រូវបានកត់ត្រាផងដែរនៅក្នុងតំបន់ទីក្រុងGlebe និង Redfern។
ចាប់ពីថ្ងៃនេះទៅ កុមារអាយុចន្លោះពី ១២ ទៅ១៥ឆ្នាំ អាចចាក់វ៉ាក់សាំង Pfizer ជាមួយនឹងវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ (GP) ខណៈដែលថ្នាំវ៉ាក់សាំង Moderna នឹងមាននៅតាមឱសថស្ថានចាប់ពីសប្តាហ៍ក្រោយទៅ។
ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ឥឡូវនេះត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នានៅទីខាងក្រៅបានចំនួន៥នាក់។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៧៣ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងការផ្ទុះឡើងចុងក្រោយនេះ។
មណ្ឌលមើលថែទាំកុមារ Childcare ចំនួន៤កន្លែង នៅទីក្រុងម៉ែលប៊នត្រូវបានចុះឈ្មោះនៅក្នុងបញ្ជី ទីកន្លែងដែលអ្នកវិជ្ជមានបានទៅ(Exposure sites) កម្រិតទី១។ បុគ្គលិកនិងអ្នកបើកបររថភ្លើងរបស់ V/Line ៥នាក់ បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ បង្ខំឲ្យបុគ្គលិករាប់រយនាក់ត្រូវផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ និងធ្វើឲ្យមានការរំខានជាខ្លាំងដល់សេវាកម្មរថភ្លើងជាច្រើនខ្សែ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៣ករណី។
ចាប់ពីថ្ងៃទី ២០ ខែកញ្ញា កុមារអាយុចន្លោះពី ១២ដល់១៥ឆ្នាំ នឹងអាចកក់កន្លែងទៅចាក់វ៉ាក់សាំង Pfizerបាននៅក្នុងគ្លីនីករដ្ឋាភិបាលACTមួយកន្លែង។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ករណីឆ្លងថ្មីចំនួន២ករណីនៅក្នុងរដ្ឋគ្វីនស្លេន ជាប់ពាក់ព័ន្ធទៅនឹងសាលារៀនមួយនៅប្រ៊ីសបេន ដែលក្មេងស្រីម្នាក់បានធ្វើតេស្តឃើញវិជ្ជាមានកាលពីសប្តាហ៍មុន។
- ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ផ្តល់អនុសាសន៍ណែនាំថ្នាំវ៉ាក់សាំង Moderna សម្រាប់មនុស្សគ្រប់រូប ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

