បច្ចុប្បន្នភាពកូវីដ-១៩៖ គិលានុបដ្ឋាយិកាធ្វើកូដកម្មនៅរដ្ឋញ៉ូសៅវែល នៅពេលដែលការកក់ Novavax ត្រូវបានធ្វើឡើង

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

Nurses hold placards during a nurses’ strike outside the NSW Parliament House in Sydney, Tuesday, February 15, 2022

Nurses protesting against understaffing and difficult work conditions outside NSW Parliament House in Sydney on 15 February 2022. Source: AAP Image/Bianca De Marchi

  • នៅរដ្ឋញ៉ូសៅវែល គិលានុបដ្ឋាយិកាកំពុងធ្វើកូដកម្មដើម្បីទាមទារសមាមាត្រគិលានុបដ្ឋាយិកាសម្រាប់អ្នកជំងឺឲ្យបានខ្ពស់ជាងមុន និងប្រាក់ខែប្រសើរជាងមុន។ សកម្មភាពកូដកម្មបានចាប់ផ្តើមនៅម៉ោង 7 ព្រឹក ហើយនឹងបន្តរយៈពេល 24 ម៉ោង។
  • ការ​តវ៉ា​កំពុង​កើត​ឡើង​ក្នុង​ទីក្រុង​ស៊ីដនី នៅខាងមុខ​សភា​។
  • រដ្ឋមន្ត្រីសុខាភិបាលញ៉ូសៅវែល បានហៅការសម្រេចចិត្តរបស់សហជីពដើម្បីបន្តសកម្មភាពកូដកម្មនេះថា "ខកចិត្ត" បន្ទាប់ពីគណៈកម្មការទំនាក់ទំនងឧស្សាហកម្មបានបញ្ជាឱ្យបិទដំណើរការនេះ។
  • ក្នុងអំឡុងពេលកូដកម្ម សេវាសង្គ្រោះអាយុជីវិតនឹងត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យរដ្ឋ និងសេវាសុខភាពទាំងអស់។
  • វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីនដែលផលិតដោយ Novavax ឥឡូវនេះមាននៅគ្លីនិក នៅកន្លែងគ្រូពេទ្យព្យាបាលជំងឺទូទៅ ដែលយើងហៅថា GP នៅឱសថស្ថាន និងមជ្ឈមណ្ឌលចាក់ថ្នាំដែលគ្រប់គ្រងដោយរដ្ឋ។
  • វ៉ាក់សាំងនេះត្រូវបានអនុម័តសម្រាប់មនុស្សដែលមានអាយុលើសពី 18 ឆ្នាំសម្រាប់ការចាក់លើកទីមួយ និងលើកទីពីររបស់ពួកគេ។ បច្ចុប្បន្ននេះវាមិនមានសម្រាប់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ និងសម្រាប់ដូសជំរុញនោះទេ។
  • រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធលោក Greg Hunt សង្ឃឹមថាវ៉ាក់សាំងនឹងផ្តល់ "ជម្រើសថ្មី" ដល់ "អ្នកដែលបានរង់ចាំ ឬមិនអាចទទួលយកវ៉ាក់សាំងផ្សេងទៀត" ។
  • គេហទំព័រអ្នកស្វែងរកថ្នាំវ៉ាក់សាំង ឥឡូវនេះផ្តល់នូវជម្រើសដើម្បីស្វែងរក Novavax នៅទូទាំងប្រទេសអូស្ត្រាលី។
  • មេបក្សប្រឆាំង Victorian លោក Matthew Guy ត្រូវបានផាកពិន័យ 100 ដុល្លារចំពោះការមិនពាក់ម៉ាស់មុខនៅក្នុងរដ្ឋសភា។ សមាជិកសភារដ្ឋវិចថូរៀ បួនរូបផ្សេងទៀតក៏ត្រូវបានពិន័យផងដែរ។
  • ចំនួនអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋ Victoria គឺទាបបំផុតចាប់តាំងពីដើមឆ្នាំមក។
  • ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jeremy Rockliff បាននិយាយថា កងកម្លាំងការពារអូស្ត្រាលី នឹងជួយដល់កន្លែងថែទាំមនុស្សចាស់រដ្ឋតាសស្មានៀ ចំនួនបីដែលរងគ្រោះដោយការផ្ទុះឡើងនៃកូវីដ១៩។​​

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖​​

  • រដ្ឋញ៉ូសៅវែលបានរាយការណ៍ថា អ្នកជំងឺចំនួន 1,583 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមាន 96 នាក់នៅក្នុងការថែទាំជំងឺធ្ងន់។ មានអ្នកស្លាប់ចំនួន 16 នាក់ និងករណីថ្មីចំនួន 8,201 ។
  • នៅរដ្ឋវិចថូរៀ មានមនុស្ស 441 នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ 67 នាក់នៅបន្ទប់ ICU និង 14 នាក់កំពុងបំពាក់ម៉ាស៊ីនជំនួយដកដង្ហើម។ មានអ្នកស្លាប់ចំនួន 20 នាក់ និងឆ្លងថ្មីចំនួន 8,162 នាក់។
  • នៅរដ្ឋគ្វីនស្លិន មានករណីថ្មីចំនួន 5,286 ករណី និងមានអ្នកស្លាប់ចំនួន 10 នាក់។ អ្នកជំងឺ 462 នាក់កំពុងសម្រាកនៅមន្ទីរពេទ្យដោយមាន 35 នាក់កំពុងសម្រាកព្យាបាលជំងឺធ្ងន់ និង 16 កំពុងបំពាក់ម៉ាស៊ីនជំនួយដកដង្ហើម។
  • រដ្ឋតាសស្មានៀ បានកត់ត្រាថា មិនមានអ្នកស្លាប់នោះទេ រីឯករណីថ្មីមានចំនួន 513 ករណី។ មានអ្នកជំងឺ 10 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្នាក់ក្នុងចំណោមពួកគេ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU ។
  • នៅប្រទេសអូស្ត្រាលីខាងត្បូង មានករណីថ្មីចំនួន 1,138 ត្រូវបានរាយការណ៍ ដោយមានអ្នកជំងឺ 219 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ 18 នាក់កំពុងសម្រាកព្យាបាលជំងឺធ្ងន់ និង 5 នាក់ត្រូវបានបំពាក់ដោយម៉ាស៊ីនជំនួយដង្ហើម។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 

Victoria 

Queensland 

South Australia 

ACT 

Western Australia 

Tasmania

Northern Territory 

 


Share

2 min read

Published

Presented by Dane Lao




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now