- រដ្ឋវិចថូរៀបន្ធូរបន្ថយការរឹតត្បឹតព្រំដែនជាមួយរដ្ឋញូសៅវែល
- រដ្ឋញូសៅវែលកំណត់ពេលចាប់ផ្តើមការវះកាត់ដែលមិនបន្ទាន់ឡើងវិញ
- ACT កត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ២៤ករណី
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៨៤១ករណី ដែលនាំឲ្យករណីសកម្មសរុបមានចំនួន ២២,៥៩៨ករណី។ មនុស្ស១២នាក់បានស្លាប់។
ចាប់ពីថ្ងៃនេះទៅ ប្រជាជនដែលចាក់វ៉ាក់សាំងពេញលេញរួចហើយ ធ្វើដំណើរចូលមករដ្ឋវិចថូរៀបាន ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កពេលមកដល់ទៀតទេ។
អ្នកដំណើរមកទីតំបន់ទីក្រុងស៊ីដនី (Greater Sydney) រួមទាំង តំបន់ Blue Mountains, Central Coast, Shellharbour និង Wollongong នឹងនៅតែត្រូវការលិខិតអនុញ្ញាតតំបន់ពណ៌ទឹកក្រូចដើម្បីចូលមកក្នុងរដ្ឋវិចថូរៀ។
ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងពេញលេញទេ នឹងត្រូវផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេនៅពេលមកដល់ ធ្វើតេស្តក្នុងពេល៧២ម៉ោង និងត្រូវស្ថិតនៅក្នុងការផ្តាច់ឆ្ងាយពីគេរហូតដល់ទទួលបានលទ្ធផលតេស្តអវិជ្ជមាន។
ស្វែងរកមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតអ្នក។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៨៣ករណី និងស្លាប់៧នាក់។
ការវះកាត់ដែលមិនបន្ទាន់នឹងចាប់ផ្តើមដំណើរការឡើងវិញក្នុងទីក្រុងស៊ីដនី នៅសប្តាហ៍ក្រោយ បន្ទាប់ពីផ្អាកអស់រយៈពេល២ខែក្នុងអំឡុងពេលផ្ទុះឡើងខ្លាំងនៃកូវីដ-១៩ក្នុងរដ្ឋនេះ។
ការវះកាត់នឹងកំណត់ត្រឹម ៧៥%នៃលទ្ធភាពដែលអាចធ្វើទៅបាននៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងទីក្រុង Greater Sydney, រួមទាំងតំបន់ជនបទ Nepean Blue Mountains ផងដែរចាប់ពីថ្ងៃចន្ទក្រោយទៅ។
កក់ទុកការណាត់ជួបដើម្បីចាក់វ៉ាក់សាំងនៅថ្ងៃនេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ACT បានប្រកាសការចាក់វ៉ាក់សាំងជាកំហិតសម្រាប់បុគ្គលិកកម្មករគាំទ្រដល់ជនពិការ និងអ្នកធ្វើការនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ទាំងនៅក្នុងផ្ទះនិងនៅក្នុងសហគមន៍ in-home and community aged care workers ក្នុងទីក្រុងខេនបេរ៉ា។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធ លោក Greg Hunt បាននិយាយថា អូស្រ្តាលីបានឈានដល់ចំណុចដ៏សំខាន់មួយនៅក្នុងផែនការបើកឡើងវិញរបស់ប្រទេសនេះ ខណៈដែលប្រជាជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ៧០%បានចាក់វ៉ាក់សាំងពីរដូស្តរួចហើយ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

