- នៅរដ្ឋញូសៅវ៉េលពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួន 59.25ភាគរយបានចាក់វ៉ាក់សាំងបានពេញលេញ
- នៅរដ្ឋវិកថូរៀ ក្រុង Geelong និង Surf Coast បញ្ចប់ការបិទខ្ទប់ចាប់ពីពាក់កណ្តាលយប់នេះទៅ
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 25ករណី
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 961ករណី និងស្លាប់ប្រាំបួនករណី។
មន្ត្រីក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលវេជ្ជបណ្ឌិត Jeremy McAnulty មានប្រសាសន៍ថាករណីឆ្លងថ្មីច្រើនបំផុតកើតមាននៅតំបន់ដែលមានការព្រួយបារម្ភដូចជា Guildford, Auburn, Punchbowl, Penrith, Bankstown, Liverpool និង Bossley Park។
អភិបាលរដ្ឋញូសៅវ៉េលលោកស្រី Gladys Berejiklian មានប្រសាសន៍ថាព័ត៌មានលម្អិតស្តីពីការបើកពីការបិទខ្ទប់ដោយកូវិដឡើងវិញតាមរយៈផែនទីបង្ហាញផ្លូវកំពុងរៀបចំធ្វើបញ្ចប់ រួចនឹងចេញផ្សាយជាសាធារណៈនៅសប្តាហ៍ក្រោយនេះ។ អាជ្ញាធរគ្រោងនឹងប្រកាសវិធានសុខាភិបាលផ្សេងៗសម្រាប់ពលរដ្ឋមិនបានចាក់វ៉ាក់សាំងបង្ការនៅពេលក្រោយទៀត។
សូមចុចត្រង់នេះដើម្បី កក់ការចាក់វ៉ាក់សាំងបង្ការរបស់អ្នក ថ្ងៃនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 779ករណី និងមានស្លាប់ពីរករណី។
អភិបាលរដ្ឋលោក Daniel Andrews មានប្រសាសន៍ថាការដាក់កំហិតមួយចំនួននឹងត្រូវបន្ធូរបន្ថយនៅតំបន់ជនបទរដ្ឋវិកថូរៀ និងតំបន់ជុំវិញក្រុងម៉ែលប៊ិន ពេលរដ្ឋនេះសម្រេចបានការចាក់វ៉ាក់សាំងបង្ការដូសទីមួយដល់ 80ភាគរយ ដែលគេរំពឹងថានឹងសម្រេចបាននៅត្រឹមថ្ងៃអង្គារទី 28 កញ្ញា សប្តាហ៍ក្រោយនេះ។
ការដាក់កំហិតពីរង្វង់ធ្វើដំណើរពីផ្ទះនឹងត្រូវបង្កើនដល់ 15គម សកម្មភាពកំសាន្តខាងក្រៅអគាររួមមានកីឡាកូនហ្គោល តិននីស និងបាល់បោះនឹងត្រូវបានអនុញ្ញាតដោយមានការដាក់កំហិតចំនួនមនុស្សចូលរួម។ ការបន្ធូរបន្ថយការដាក់កំហិតក៏នឹងត្រូវធ្វើលើការបង្ហាត់កីឡាផ្ទាល់ខ្លួនសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងពេញលេញផងដែរ។
ស្វែងរក មណ្ឌលចាក់វ៉ាក់សាំង នៅជិតអ្នក។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- នៅដែនដីរដ្ឋធានីខេនបេរ៉ា ពលរដ្ឋដែលមានអាយុលើសពី 12ឆ្នាំ 85% បានចាក់វ៉ាក់សាំងបង្ការកូវិដ-19 ដូសទីមួយរួចរាល់ហើយ។
- រដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីក្នុងសហគមន៍ទេនៅថ្ងៃនេះ។
[iframesrc="https://www.sbs.com.au/labsembeds/vaccinated-dashboard-naca-extra/index.html"data-module="iframe-resize_module"]
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជាង៦០ភាសា មាននៅលើ sbs.com.au/coronavirus
- ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

